Zlatan Ibrahimovic បើកចិត្តទទួលយកការវិលត្រឡប់ទៅ Man Utd វិញ

        ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic អះអាងថា ខ្លួននៅមាន​សមត្ថភាព​អាច​លេង​នៅ​ក្របខណ្ឌ​ EPL ​ហើយថា បានត្រៀម​ខ្លួន​វិលត្រឡប់​មក​កាន់​អង់គ្លេស​វិញ ប្រសិន​បើ​ Man Utd ​ត្រូវ​ការ​។

        បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិស៊ុយសែត​វ័យ​៣៧​ឆ្នាំរូបនេះ ​កំពុង​លេងនៅ​ក្លឹប LA Galaxy នៅ​ក្របខណ្ឌ MLS ទីដែល​កីឡាករ​រូបនេះបាន​បង្ហាញ​សមត្ថភាពយ៉ាងអស្ចារ្យ។

        Zlatan ធ្លាប់រកបាន​២៩គ្រាប់​ក្នុងការ​បង្ហាញមុខ​៥៣​លើក​សម្រាប់ Man Utd ​ និង​រកបាន​២គ្រាប់​កាលពីថ្ងៃអាទិត្យ ហើយ​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​សម្រាប់​​ក្រុម Galaxy នៅ​រដូវកាល​នេះ​ កើន​ដល់​២២។

        Zlatan បាននិយាយថា “ខ្ញុំ​អាចលេងបានយ៉ាងងាយ​នៅក្របខណ្ឌ EPL ​។ ដូច្នេះ​ ប្រសិនបើ​ Man Utd ​ត្រូវ​ការ​ខ្ញុំ ខ្ញុំនៅទីនេះ។ ប៉ុន្តែ​ Galaxy មាន​ខ្ញុំ ដូច្នេះ​ខ្ញុំ​សូម​ទោស”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab