ផ្សារលក់រាយ Costo ដ៏ល្បីរបស់អាមេរិកបើកទ្វាររកស៊ីនៅចិនថ្ងៃដំបូង ត្រូវបិទទ្វារវិញភ្លែត ព្រោះមនុស្សបុកចូលច្រើនពេក អ្នកលក់ស្ទើរខ្យល់ចាប់

ផ្សារលក់ទំនិញយក្ស Costco អាមេរិក បើកដំបូងបំផុតនៅប្រទេសចិន​ គឺមានប្រជាប្រិយភាពរហូតដល់ថ្នាក់ត្រូវបិទទ្វារវិញភ្លាមៗនៅថ្ងៃបើកលក់ដំបូងរបស់ខ្លួន ដោយសារតែមានមនុស្សប្រជ្រៀតគ្នាដណ្តើមទិញអីវ៉ាន់ច្រើនពេក។

ផ្សារលក់រាយមួយនេះ បានបើកជាលើកដំបូងក្នុងទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ ហើយភ្លាមៗវាទទួលបានអតិថិជនច្រើនលើសលប់ដែលឈរទន្ទឹងរង់ចាំនៅខាងក្រៅ។

ផ្សារ Costco បាននិយាយនៅក្នុងសារជូនដំណឹងដល់សមាជិករបស់ខ្លួននៅក្នុងប្រទេសចិនថា "ហាងនេះត្រូវបានកកស្ទះជាមួយហ្វូងមនុស្ស។ ដើម្បីផ្តល់ជូនអ្នកជាមួយនឹងបទពិសោធន៍ដើរផ្សារល្អប្រសើជាងនេះ Costco នឹងផ្អាកការរកស៊ីនៅល្ងាចនេះ (ល្ងាចថ្ងៃអង្គារ)។ សូមមេត្តកុំមកអី"។

ប៉ូលិសត្រូវបានដាក់ពង្រាយដើម្បីស្តារសណ្តាប់ធ្នាប់ និងគ្រប់គ្រងការកកស្ទះចរាចរណ៍នៅជុំវិញហាងទំនិញនេះ ជាមួយការអនុវត្តច្បាប់ឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab