ពីរនាក់ប្តីប្រពន្ធរាវរកឃើញកាក់បុរាណអង់គ្លេសតាំងពីឆ្នាំ ១០៦៦ យកមកលក់បានលុយ ៥ លានផោន

អ្នករាវរកលោហៈពីរនាក់បានប្រាប់ពីការភ្ញាក់ផ្អើលរបស់ពួកគេ នៅពេលរកឃើញកំណាត់កាក់ដែលពិពណ៌នាអំពីស្តេចអង់គ្លេសដ៏មានឥទ្ធិពល William the Conqueror ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃជាង ៥លានផោន។

លោក Adam Staples វ័យ ៤៣ឆ្នាំ និងនាង Lisa Grace វ័យ ៤២ឆ្នាំ បានរកឃើញកាក់ប្រាក់ចំនួន ២.៥២៨កាក់នៅក្នុងចម្ការមួយស្ថិតក្នុងស្រុក Somerset ប្រទេសអង់គ្លេស។

គំនរកាក់លាក់ទុកទាំងនេះ បានឆ្លុះបញ្ចាំងពីការលុកលុយរបស់ជនជាតិ Norman បារាំង និងបង្ហាញភស្តុតាងនៃការគេចវេសពន្ធនៅក្នុងសម័យកាលបុរាណក្នុងប្រទេសអង់គ្លេស។

កាក់មកពីឆ្នាំ១០៦៦ មួយនេះ ដែលពណ៌នាពីស្តេច King Harold II ដែលទទួលបរាជ័យក្នុងសង្គ្រាមដណ្តើមរាជ្យ និងស្តេចឈ្នះក្នុងសង្គ្រាម William I ត្រូវបានគេរកឃើញនៅក្នុងវាលស្រែមួយនៅជ្រលងភ្នំ Chew។

អ្នករកលោហៈទាំងពីរនេះ កំពុងបង្ហាត់មិត្តរបស់ពួកគេក្នុងការប្រើប្រាស់ឧបករណ៍ចាប់ដានលោហៈនៅថ្ងៃសម្រាកលំហែកាយនៅចុងសប្តាហ៍ ពេលដែលពួកគេប្រទះឃើញកាក់ដ៏មានតម្លៃមហាសាលនេះនៅឯទីតាំងមិនលាតត្រដាងឱ្យដឹងមួយ៕

adverise with khmeread
tiger
Loading ad ...