តាមចាក់លេខដដែលអស់រយៈពេល ២០ ឆ្នាំទីបំផុតក្លាយជាសេដ្ឋីលុយលានទាល់តែបាន!

តើការអត់ធ្មត់គឺជាដុំមាស? ពិតណាស់ បុរសកាណាដាម្នាក់បានបង្ហាញថា គាត់បានលេងឆ្នោតលេខដដែលអស់រយៈពេល ២០ ឆ្នាំ ហើយទីបំផុតគាត់ឈ្នះឆ្នោតមែន។ នេះបើយោងតាមវេបសាយ CNN ចេញផ្សាយថ្ងៃទី២៨ សីហា។

លោក Bon Truong មកទីក្រុង Edmonton ប្រទេសកាណាដាបាននិយាយថា គាត់ដឹងថាគាត់ឈ្នះ ៦០ លានដុល្លារកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ បន្ទាប់ពីក្រុមហ៊ុនឆ្នោត Lotto Max ចេញផ្សាយលេខ។ ជាជាងបើកលុយភ្លាមៗ គាត់សុខចិត្តរង់ចាំ ១០ ខែចាំមកបើកលុយ ព្រោះគាត់រំភើបចិត្តពេកនឹងទំហំទឹកប្រាក់ឈ្នះរបស់គាត់។

នៅពេលគាត់ឃើញលេខរបស់គាត់ឈ្នះ Troung បានទៅហាង និងបានព្រីនលទ្ធផលឆ្នោត ហើយផ្ទៀងអស់រាប់ម៉ោងដើម្បីឱ្យខ្លួនឯងជឿថាគាត់ឈ្នះលុយច្រើនសន្ធាប់បែបនេះមែន។

លេខដែលគាត់ចាក់គឺ ២, ៣, ៤, ៨, ៩, ២០ និង ៣០។ ហើយគាត់ថា លេខទាំងនោះ គឺជាថ្ងៃកំណើតគ្រួសារទាំងមូល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16