នារីសក់ទង់ដែងពីរនាក់បាក់ស្រឹបលើកីឡាករវាយតេន្នីសអេស្ប៉ាញ Feliciano López ពេលបុរសសង្ហារនេះប្តូរអាវ ហើយវីដេអូនៃទិដ្ឋភាពនេះកំពុងតែល្បីក្នុងពិភពកីឡា

ប្រិយមិត្តតេន្នីសស្រីស្ថិតក្នុងអារម្មណ៍ដ៏រំជើបរំជួលពីរនាក់ ត្រូវបានគេចាប់ជាប់សកម្មភាពកំពុងស្លុងអារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករតេន្នីសអេស្ប៉ាញ Feliciano López អំឡុងការប្រកួតកម្មវិធី US Open ខណៈដែលអត្តពលិកដ៏សង្ហាររូបនេះកំពុងប្តូរអាវរបស់គាត់។

អំឡុងការប្រកួតដើមសប្តាហ៍នេះ រវាង López និងកីឡាករអាមេរិក Taylor Fritz ស្រ្តីអ្នកគាំទ្រមិនស្គាល់អត្តសញ្ញាណទាំងពីរនេះ ពិតជាមានសំណាងយ៉ាងខ្លាំងដោយបានអង្គុយកៀកទៅនឹងទីលានវាយតេន្នីស។

កន្លែងអង្គុយមួយនេះគឺបានផ្តល់ផលចំណេញយ៉ាងច្បាស់ក្រឡែតសម្រាប់ពួកនាងទាំងពីរ ក្នុងការបានមើលផ្ទាល់រូបរាងដ៍សង្ហារគួរឱ្យខ្នាញ់របស់កីឡាករសញ្ជាតិអេស្ប៉ាញនេះ។

ស្ថិតនៅក្នុងវីដេអូត្រូវបានចុចចូលមើលរាប់លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ គេបានឃើញស្រ្តីម្នាក់មានភាពរីករាយយ៉ាងសម្បើម និងបានដកទូរស័ព្ទចេញពីកាបូបដើម្បីលួចថតរូបរាងរបស់ López ខណៈដែលនារីមួយទៀតបានស្លុងអារម្មណ៍សម្លឹងមើលគាត់យ៉ាងស្ងប់ស្ងាត់មិនដាក់ភ្នែក៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab