ទិញថ្នាំញៀនពីម្តុំក្តាន់ពីរ​ មកលក់នៅស្រុកអង្គស្នួលត្រូវប៉ូលិសវ៉ៃខ្នោះ២នាក់

កណ្តាល​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក​ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១២និង១៥នាទី រំលង អធ្រាត្រ នៅចំណុចភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ កន វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ បែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និង២-ឈ្មោះ ផុន  ហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ បូរីកម្មករ ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  ។

វត្ថុតាងដកហូត​ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ (មធ្យម០១ .តូច០១),២-ទូរសព្ទ័ដៃ ០១គ្រឿងម៉ាកណូគាចុចពិល,៣-កូនកាបូប០១ដាក់ឧបករណ៍ប្រើប្រាស់,៤-កញ្ចប់បារីរូបសេក០១ ដាក់ថ្នាំញៀន,៥-កូនកន្ត្រៃ ០១ ,៦-ម៉ូតូ០១គ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AF7405និង៧-ឧបករណ៍ប្រើប្រាស់ និងសម្ភារៈថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ 

ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀន បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួន បានជនសង្ស័យ០២នាក់ ឆែកត្រួតពិនិត្យ ឃើញថ្នាំញៀន០១កញ្ចប់តូចនៅឈ្មោះ កន  វាសនា ។

ដោយទទួលបានបទបញ្ជារបស់លោកស្នងការ ដឹកនាំសម្របសម្រួលពីលោកស្នងការរងទទួល ផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាលបានអនុញ្ញាតឱ្យកម្លាំងជំនាញនិងប៉ូលិសប៉ុស្តិ៍រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ លោកស្រីម្ចាស់ផ្ទះជួល ប្រពន្ធជនសង្យ័យ និងនៅចំពោះមុខជនសង្ស័យទាំង០២នាក់ត្រួតពិនិត្យឆែកឆេរបន្ទប់ជួលឈ្មោះ កន វាសនា រកឃើញមានថ្នាំញៀន០១កញ្ចប់មធ្យមទុកនៅក្នុងកញ្ចប់បារីរូបសេក និងឧបករណ៍ប្រើប្រាស់ ,សម្ភារៈថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ឈ្មោះ កន វាសនា បានសារភាពថា​ ចំពោះថ្នាំញៀន នៅចំពោះមុខនេះពិតជារបស់ខ្លួនពិតប្រាកដមែន ខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ទិញតាម ផ្លូវនៅភ្នំពេញផ្តុំក្តាន់២ទិញម្តងចំនួន៦០០០០រៀល(ប្រាំមួយម៉ឺនរៀល) ដើម្បីយកមកប្រើប្រាស់និងលក់បន្ត។   

ចំណែកជនសង្សយ័ឈ្មោះ ផុន ហៃ បានឆ្លើយសារភាពថាខ្លួនពិតជាបានទៅជាមួយជនសង្សយ័ឈ្មោះ កន វាសនា យកថ្នាំញៀនទៅចែកចាយឱ្យគេពិតប្រាកដមែន។      

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab