បើករថយន្តសាំងយ៉ុង១២កៅអីសុខៗស្រាប់តែភ្លើងឆេះឈុល

ព្រះសីហនុ​ ៖​ ​មានករណីរថយន្តសាំងយ៉ុង១២កៅអីមួយគ្រឿងកំពុងបើកសុខៗ​ ស្រាប់តែឆេះជាអគ្គិភ័យដោយមិនដឹងមូលហេតុនៅមុខមហោស្រពចាស់ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃ២៨សីហា២០១៩ ។ 

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុ​ ប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍ ។ ប៉ុន្តែដោយសារភ្លើងឆេះខ្លាំង មិនអាចជួយពន្លត់ភ្លើងដែលឆេះរថយន្តនោះបានទេ ដោយគ្រាន់តែជួយការពារមិនឱ្យរាលដាលទៅករណីផ្សេងណាមួយទៀត។ 

យ៉ាងណាក៏ដោយរថយន្តត្រូវបានរងការខូចខាតទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab