រថយន្តបើកបុកម៉ូតូស្លាប់ម្នាក់និងរបួសម្នាក់​ ហើយបើករត់បាត់

កណ្ដាល​ ៖ យុវជនម្នាក់បាត់បង់ជីវិត និងយុវជនម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ២៧-២៨ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះអឿន បូរី ភេទប្រុស អាយុ១៧ឆ្នាំ បើកបរម៉ូតូម៉ាកHONDA Dream ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HK- 4209 និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ទយ ឆ្អឹង ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ ។

ប៉ូលិសបន្តថា ដំបូងគេបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ។ លុះជិះមកដល់ចំណុចកើតហេតុក៏បានបុកគូទរថយន្តពីក្រោយពេញមួយទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតរងតបួសធ្ងន់ ។ ដោយឡែកភាគីខាងរថយន្ត បន្ទាប់ពីមានហេតុការណ៍រួច ភ្លាមនោះក៏បើករត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់សមត្ថកិច្ចបានចុះអន្តរាគមន៍ពិនិត្យកន្លែងកើតហេតុ ហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...