adverise with khmeread Untitled 1

លាប​វា​លើ​មុខ ៣០ នាទី ហើយ​ចាំមើល​លទ្ធផល​អស្ចារ្យ​ប៉ុនណា​!

    ​ប្រសិនបើ​ស្បែក​មុខ​របស់​អ្នក​មើលទៅ​នឿយហត់ និង​អាចមាន​ស្នាម​ក្រហម​និង​ហើម នោះ​មានន័យថា ស្បែក​មុខ​កំពុង​កើត​ស្ត្រេ​ស៍​ហើយ​។ លោកអ្នក​អាច​កម្ចាត់​រូបរាង​បែបនេះ​បាន និង​ផ្តល់​ពន្លឺ​ដល់​ស្បែ​កមុខ​វិញ​តាមរយៈ​ការបង្កើត​ម៉ាស​បិតមុខ​ដូចខាងក្រោម​។

​    ​ម៉ាស​នេះ​អាចជួយ​បញ្ចេញ​ស្ត្រេ​ស៍​ចេញ​ក្រៅ និង​កាត់បន្ថយ​ការ​ហើម​លើ​ផ្ទៃមុខ​។ វា​ងាយស្រួល​ធ្វើ​នោះទេ និង​ត្រូវការ​គ្រឿងផ្សំ​តិចតួច​ប៉ុណ្ណោះ​។

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​ដើម​យីហ៊ុប ១ ស្លាបព្រា​កាហ្វេ​


​    ​- ម្សៅ​ផ្លែ​ច័ន្ទ ១ ស្លាបព្រា​កាហ្វេ​


​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​

​    ​ទឹកឃ្មុំ និង​ម្សៅ​ផ្លែ​ច័ន្ទ​គឺជា​គ្រឿងផ្សំ​ដែលមាន​សារធាតុ​ប្រឆាំង​ការ​ហើម​សម្រាប់​ជួយ​កាត់បន្ថយ​ការ​ហើម និង​ស្នាម​មុន​។ ជាងនេះទៅទៀត គ្រឿងផ្សំ​ទាំងនេះ​អាចជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​បាន​ផងដែរ​។ ម្សៅ​ដើម​យីហ៊ុប និង​ម្សៅ​ផ្លែ​ច័ន្ទ​ធ្វើការ​ជាមួយគ្នា​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​បណ្តេញ​ជាតិពុល​ចេញពី​ស្បែក និង​ធ្វើឱ្យ​ស្បែក​រលោង ភ្លឺ​ថ្លា​។

​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿ​ផ្សំ​ទាំងនេះ​ចូលគ្នា​រហូត​ចេញ​ជា​ល្បាយ​ប៉ិៗ​។ លាប​វា​លើ​មុខ​ក្នុង​ចលនា​ជា​រង្វង់ ហើយ​ទុកចោល ៣០ នាទី​។ បន្ទាប់មក លាង​សម្អាត​មុខ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​លាប​ក្រែ​មរ​ក្សា​សំណើម​។

​    ​លោកអ្នក​អាច​អនុវត្តបាន​រាល់ថ្ងៃ ហើយ​ពេលដែល​ល្អ​បំផុត​គឺ​ពេលយប់​។

​    ​ត្រូវ​ប្រាកដថា​លោកអ្នក​ពុំមាន​អា​ឡែ​ស៊ី​ជាមួយ​គ្រឿងផ្សំ​ធម្មជាតិ​នេះ​ទេ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់