ប្រធានាធិបតីប្រេស៊ីលនិងមេដឹកនាំបារាំងឈ្លោះគ្នាទៀតហើយ រឿងយកមុខយកមាត់ក្នុងនាមជាអ្នកការពារបរិស្ថាន

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចោទប្រកាន់ប្រធានាធិបតីបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី២៩សីហាថាតាំងខ្លួនឯងជា "មនុស្សតែម្នាក់គត់ដែលព្រួយបារម្ភអំពីបរិស្ថាន"។ នេះយោងតាមកាសែត Daily Mail។ 

ក្នុងការរិះគន់មេដឹកនាំបារាំងលោក Emmanuel Macron លោក Jair Bolsonaro បានបង្កាត់ភ្លើងជម្លោះផ្ទាល់ខ្លួនបន្ថែមទៀត ដោយថាលោកនឹងមិនទទួលជំនួយ ១៦ លានផោនពីក្រុមប្រទេស G7 ដើម្បីជួយការពារព្រៃអាម៉ាហ្សូនទេ ដរាបណា Macron សុំទោសគាត់សិន បន្ទាប់ពីលោក Macron ចោទលោក Bolsonaro ថា "កុហក" អំពីការប្រែប្រួលអាកាសធាតុ។

បណ្តាប្រទេសនៅតំបន់ព្រៃអាម៉ាហ្សូន ដកតែវ៉េណេស៊ុយអេឡាចេញ នឹងជួបគ្នានៅខែកញ្ញាដើម្បីបង្កើតយុទ្ធសាស្ត្របង្រួបបង្រួមផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការថែរក្សាបរិស្ថាននិងសម្រាប់ការរុករកប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ព្រៃរបស់ពួកគេផងដែរ។

លោក Bolsonaro ក៏បាននិយាយផងដែរថា លោកបានទទួលយកយន្តហោះប៉េរូ ៤ គ្រឿងដើម្បីជួយពន្លត់ភ្លើងព្រៃ។ 

យោងតាមប្រធានាធិបតីប៉េរូ បណ្តាប្រទេសដែលព្រៃអាម៉ាហ្សូនគ្របដណ្តប់លើ "គឺមានអធិបតេយ្យភាពលើព្រៃអាម៉ាហ្សូន ដែលចាំបាច់ត្រូវទទួលស្គាល់ជាដរាប"។ ប្រហែល ៦០ ភាគរយនៃព្រៃអាម៉ាហ្សូនគឺស្ថិតក្នុងប្រទេសប្រេស៊ីល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...