វេជ្ជបណ្ឌិតម្នាក់ក្លាយជាវីរបុរសបន្ទាប់ពីវះកាត់ចំនួន៧ដងឥតសម្រាក មុនពេលអស់កម្លាំងដេកលើឥដ្ឋ

គ្រូពេទ្យវះកាត់ម្នាក់ក្លាយជាវីរបុរសដ៏ល្បីក្នុងប្រទេសចិន បន្ទាប់ពីធ្វើការវះកាត់ចំនួន ៧ ដងដោយមិនបានសម្រាកសោះដើម្បីធានាដល់អ្នកជំងឺក្នុងការព្យាបាលទាន់ពេលវេលា។

រូបភាពរបស់គាត់គេងលក់នៅនឹងឥដ្ឋការ៉ូបន្ទាប់ពីការវះកាត់ដ៏មមាញឹកនេះបានល្បីលើអនឡាញ ដោយទាក់ទាញការចាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើនសម្បើម ហើយពួកគេបានសាទរគាត់ជាវីរបុរស។

ប៉ុន្តែវេជ្ជបណ្ឌិតឈ្មោះ Dai Yu ដាក់ខ្លួនបន្ទាបកាយខ្លាំងណាស់។ គាត់បានប្រាប់អ្នកកាសែតថា វាគឺជាភារកិច្ចរបស់គាត់ក្នុងការផ្ដល់ការព្យាបាលដល់អ្នកជំងឺឱ្យអស់លទ្ធភាព។ វេជ្ជបណ្ឌិត Dai គឺជានាយករងនៃនាយកដ្ឋានផ្នែកឆ្អឹងនៃមន្ទីរពេទ្យកណ្តាលឡុងកាងក្នុងទីក្រុងសិនចិន ភាគខាងត្បូងប្រទេសចិន។

ហើយរូបភាពរបស់គាត់ ត្រូវបានថតដោយមិត្តរួមការងារម្នាក់ទៀតរបស់គាត់កាលពីថ្ងៃចន្ទ។ Dai និយាយថា គាត់ និងមិត្តរួមការងាររបស់គាត់បានធ្វើការវះកាត់រហូតដល់ទៅ ១០ ដងក្នុងមួយថ្ងៃ។ គាត់ចាប់ផ្ដើមការងារពីម៉ោង ៨ ព្រឹក និងវះកាត់ ៧ ដងដោយគ្មានបានសម្រាកអ្វីបន្តិចនោះទេ។ នៅម៉ោង ៥ ល្ងាច គាត់សម្រេចអង្គុយនៅលើឥដ្ឋដើម្បីសំរាក ១០ នាទី ខណៈដែលអ្នកផ្សេងទៀតកំពុងរៀបចំការវះកាត់បន្ទាប់ទៀត៕

adverise with khmeread
tiger
Loading ad ...