កុំច្រឡំឈុតឆាកក្នុងរឿងហូលីវូដ! វាជាទិដ្ឋភាពជាក់ស្តែងនៃបន្ទុះភ្នំភ្លើងនៅអ៊ីតាលី អ្នកខ្លះជិះទូកគេចឡើងបះសក់

ភ្នំភ្លើង Stromboli នៅតំបន់ Sicily នៃប្រទេសអ៊ីតាលីបានផ្ទុះម្ដងទៀតកាលពីថ្ងៃពុធ ដោយព្រួសខ្សាច់ ផេះ និងកម្អែភ្លើងចូលទៅក្នុងមហាសមុទ្រ។ ការផ្ទុះបង្កើតជាដុំពពកដូចគ្រាប់បែកគ្របដណ្ដប់ពេញភ្នំភ្លើង និងកោះ ដែលអាចមើលឃើញវាក្នុងចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។

អ្នកស្រុកនិងអ្នកទេសចរប្រមាណ ៥០០០ នាក់កំពុងស្ថិតនៅលើកោះនាពេលបច្ចុប្បន្ន ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមនៅរដូវក្តៅ។

មិនមានរបាយការណ៍អំពីជនរងគ្រោះឬការខូចខាតឡើយ។ មន្ត្រីការពារជនស៊ីវិលនិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងទោះបីពួកគេនៅតែរក្សាអ្នកឡើងភ្នំពីជម្រាលភ្នំភ្លើងក៏ដោយ។

ការផ្ទុះដែលមិនបានរំពឹងទុកមុននេះនៅរដូវក្តៅនៅថ្ងៃទី ៣ ខែកក្កដាបានសម្លាប់អ្នកឡើងភ្នំជនជាតិអ៊ីតាលីម្នាក់ នៅពេលភ្នំភ្លើងផ្ទុះ។

ហើយក្នុងវីដេអូមួយបង្ហោះដោយអ្នកជិះកាណូត គេឃើញពួកគេកំពុងនាំគ្នាគេចចេញពីភ្នំភ្លើងឡើងប្រសាច ដូចក្នុងភាពយន្តហូលីវូដ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...