លោក​ត្រាំ​ប្រកាស​អំពី​ការបង្កើត​ទីបញ្ជាការ​ថ្មី​សម្រាប់​សង្គ្រាម​នៅ​ទី​អវកាស​ដើម្បី​ការពារ​ឧត្តមភាព​របស់​អាមេរិក​នៅ​លំហ​អាកាស​នាពេល​អនាគត​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានដាក់​ឱ្យ​ដំណើរការ​នូវ​ទីបញ្ជាការ​ថ្មី​របស់​មន្ទីរ​បញ្ច​កោណ​ទុក​សម្រាប់​សង្គ្រាម​នៅ​ទី​អវកាស ខណៈ​ប្រមុខ​កងកម្លាំងប្រដាប់អាវុធ​អាមេរិក​មើលឃើញ​ចិន​និង​រុស្ស៊ី​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​បំផ្លាញ​ឧត្តមភាព​របស់​អាមេរិក​នៅក្នុង​សមរភូមិ​យោធា​ថ្មី​បំផុត​មួយ​នេះ​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​ពិធី​មួយ​នៅ​សេត​វិមាន​ថា "​នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែលជា​ការទទួលស្គាល់​ចំណុច​សំខាន់​នៃ​សន្តិសុខ​និង​ការពារជាតិ​របស់​អាមេរិក​។ ទីបញ្ជាការ SpaceCom នឹង​ធានាថា ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​ទី​អវកាស​នឹងមិន​ត្រូវបាន​គំរាមកំហែង​នោះឡើយ​"​។​

​ទីបញ្ជាការ​ថ្មី​នេះ​គឺមាន​ឋានៈ​សំខាន់​ស្មើនឹង​ទីបញ្ជាការ​កណ្តាល​អាមេរិក​ក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​ប៉ាស៊ីហ្វិក​ដែរ ដែល​កាន់កាប់​ផែនការ​ពារ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​និង​ទ្វីបអាស៊ី​។​

​លោក​ត្រាំ​បាន​និយាយថា "​គ្រោះថ្នាក់​ចំពោះ​ប្រទេស​យើង​មាន​ការវិវត្ត​ឥតឈប់ឈរ ហើយ​យើង​ក៏ត្រូវ​វិ​វត្ត​ឥតឈប់ឈរ​ដែរ​។ សត្រូវ​របស់​យើង​កំពុង​ធ្វើ​ស​ព្វា​វូប​នីយកម្ម​នៅលើ​គន្លង​ផែនដី​ជាមួយនឹង​បច្ចេកវិជ្ជា​ថ្មី​សម្រាប់​ផ្តោត​គោលដៅ​មកលើ​ផ្កាយរណប​អាមេរិក ដែលមាន​សារៈសំខាន់​សម្រាប់​ប្រតិបត្តិការ​នៅ​សមរភូមិ​និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​នៅក្នុង​ស្រុក​។ សេរីភាព​របស់​យើង​ក្នុង​ការធ្វើ​ប្រតិបត្តិការ​នៅ​ទី​អវកាស​ក៏​ចាំបាច់​ផងដែរ​ក្នុងការ​ស្វែងរក​និង​បំផ្លាញ​មី​ស៊ី​ល​ដែល​កំពុង​បាញ់​មក​សហរដ្ឋអាមេរិក​"​។​

​ឧ​ត្ត​ម​សេនីយ៍​កងទ័ពអាកាស លោក John Raymond ដែល​នឹង​ដឹកនាំ​ទីបញ្ជាការ​ថ្មី​នេះ បាន​និយាយ​នៅមុន​ពិធី​នៅ​សេត​វិមាន​ថា គូប្រជែង​អាមេរិក រុស្ស៊ី​និង​ចិន​កំពុង​ចាក់​បញ្ចូល​ធនធាន​យ៉ាង​សន្ធឹកសន្ធាប់​រួចទៅហើយ​នៅក្នុង​ប្រតិបត្តិការ​ក្នុង​ទី​អវកាស ដែល​ពួកគេ​ជឿថា ពួកគេ​អាច​លុបបំបាត់​ឧត្តមភាព​របស់​អាមេរិក​បាន​ក្នុងករណី​ផ្ទុះ​ជម្លោះ​។​

​ដូចដែល​ចិន​បានបង្ហាញ​ក្នុង​ឆ្នាំ ២០០៧ ការ​ប្រឈម​នៅ​ទី​អវកាស មាន​ចាប់ពី​សត្រូវ​ធ្វើឱ្យ​ខូច​ប្រព័ន្ធ​ទូរគមនាគមន៍​និង​ផ្កាយរណប GPS រហូត​ការប្រើ​មី​ស៊ី​លបាញ់​ពីលើ​ដី​ដើម្បី​កម្ទេច​ផ្កាយរណប​៕ ប្រភព៖ Daily Mail

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab