បុរសចិនម្នាក់បានស្លាប់ដោយសារចោរឆក់ទូរស័ព្ទធ្លាក់ពីលើម៉ូតូកង់បីដួលបែកក្បាល

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណម្នាក់​បានបាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូកង់បីត្រូវពួកចោរ​២នាក់​ជិះម៉ូតូ​មកឆក់យក​ទូរស័ព្ទ​ដៃ​បណ្តាលបណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បីបោកក្បាលនឹងថ្នល់ស្លាប់​ ​នៅ​វេលាម៉ោង​៩ និង​៣០នាទី​យប់​ ថ្ងៃព្រហស្បតិ៍ ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩​ ជិត​សាលា​បឋមសិក្សា​ទួល​ស្លែង​ ផ្លូវលេខ​១៧៣​កែងផ្លូវ​លេខ៣១០​ សង្កាត់ទួលស្វាយព្រៃទី​១​ ខណ្ឌ​បឹងកេងកង​។ 

តាម​សម្ដី​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ឥណ្ឌា​បានឱ្យដឹងថា​ ដំបូង​រូប​គាត់​បាន​ដឹក​បុរស​ជនជាតិ​ចិន​នេះ ចេញ​ពី​ម្តុំ​ខារ៉ាអូខេ​អេកូ​ ក្នុងគោលបំណង​ទៅ​ម្តុំ​អូឡាំពិក​ដោយ​បាន​ធ្វើដំណើរតាម​ផ្លូវ​១៧៣​​ទិសដៅ​ពី​លិច​ទៅកើត​។ ខណៈមកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​ មិន​ស្គាល់​ម៉ាកបាន​មកវ៉ា​ជែងខាង​ស្តាំ​ ហើយ​បាន​ធ្វើសកម្មភាព​ឆក់ទាញយក​ទូរស័ព្ទរបស់​ជនរងគ្រោះ​ ម៉ាក​អាហ្វូន​អ៊ិច​ បណ្តាលឱ្យ​ជនរងគ្រោះធ្លាក់​ពីលើ​ម៉ូតូ​កង់​បី​បោក​ក្បាល​ពេញទំហឹងស្លាប់តែម្តង។ 

ក្រោយពេលកើតហេតុ​ ក្រុមចោរបានគេចខ្លួនបាត់ជាមួយទូរស័ព្ទជនរងគ្រោះ។ រីឯសព​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​ តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​ ដើម្បី​រង់ចាំ​ទំនាក់ទំនង​រក​សាច់ញាតិ​៕ 


 

adverise with khmeread
tiger
Loading ad ...