កុមារីធ្មេញក្រហ៊ុបប្រឡង Britain's Got Talent កាលពី១២ឆ្នាំមុន វិលត្រឡប់មកឆាកវិញលើកនេះពេញក្រមុំស្តូក ធ្វើឱ្យលោក Simon Cowell ភ្ញាក់ផ្អើលខ្លាំង

នាង Connie Talbot បានត្រឡប់មកក្នុងកម្មវិធី Britain's Got Talent វិញ គឺ ១២ ឆ្នាំគត់ បន្ទាប់ពីនាងបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំ ២០០៧ ជាមួយនឹងសំឡេងទេពធិតារបស់នាង។

ឥឡូវមានអាយុ ១៨ ឆ្នាំ តារាចម្រៀងរូបនេះបានធ្វើឱ្យគណៈកម្មការដាក់ពិន្ទុលោក Simon Cowell មានការភ្ញាក់ផ្អើល នៅពេលនាងត្រឡប់មកឆាកវិញដើម្បីសាកល្បងសមត្ថភាពចុចព្យាណូរបស់នាងដើម្បីដណ្តើមពានរង្វាន់ BGT: The Champions។

ក្នុងវគ្គប្រកួតនេះ ដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អង់គ្លេសក្នុងសប្ដាហ៍នេះ Simon បាននៅទល់មុខគ្នាជាមួយនឹងអ្នកចម្រៀងវ័យក្មេងនេះ ដោយភ្ញាក់ផ្អើលបំផុតដែលនាងត្រឡប់មកវិញពេញក្រមុំស្តូក។

ហើយពួកគេបានលេងសើចនឹងគ្នាដោយ Simon និយាយថា "Connie នាងមានធ្មេញពេញវិញហើយ" ដោយពេលនាងមកប្រកួតដំបូងនៅអាយុ ៧ ឆ្នាំ គឺមិនមានធ្មេញមុខនោះទេ៕

adverise with khmeread
tiger
Loading ad ...