0

សាប៊ូ​ធម្មជាតិ​នេះ​ជួយ​ឱ្យ​សក់​ដុះ​ទប់​សឹង​មិន​ចង់​ឈ្នះ និង​មើលទៅ​រលោង​ចែងចាំង​គួរឱ្យ​ច្រណែន​

​    ​ទោះបី​សក់​របស់​យើង​គឺជា​និមិត្តរូប​នៃ​ភាព​ទាក់ទាញ ប៉ុន្តែ​វា​ឧស្សាហ៍​ជ្រុះ និង​ខូច​ណាស់​ដោយសារតែ​ការ​អ៊ុតសក់ ការ​កៀប​សក់ និង​ការ​ហាយ​ឡាយ​សក់​។ សំណាងល្អ យើង​មាន​រូបមន្ត​សាប៊ូ​ធម្មជាតិ ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន និង​ផ្តល់​លទ្ធផល​ក្នុង​រយៈពេល​ដ៏​ឆាប់​បំផុត​។ វា​នឹង​ជួយ​ពង្រឹងគុណភាព​សក់​រប​ស់​អ្នក និង​ជួយ​កាត់បន្ថយ​ការ​ជ្រុះ​សក់​ក្នុង​កម្រិត​តិចតួច​បំផុត​។ សាប៊ូ​ធម្មជាតិ​នេះ​នឹងធ្វើ​ឱ្យ​សក់​ភ្លឺរលោង​ចែង​ចាំ និង​ដុះ​បាន​ច្រើន​ទប់​សឹង​មិន​ចង់​ឈ្នះ​។

​    ​* គ្រឿងផ្សំ​
​    ​សាប៊ូ​ខ្ញែរ​គឺជា​គ្រឿងផ្សំ​ធំជាងគេ​៖
​    ​- ទឹក​ថ្នាំ Panthenol ១០០ មិ​ល្លី​លីត្រ​


​    ​- បន្តក់​សាប៊ូ​ខ្ញែរ ៣០ មិ​ល្លី​លីត្រ


​    ​- ទឹក​វីតាមីន A និង D ៣០ មិ​ល្លី​លីត្រ​


​    ​- ប្រេង​ល្ហុងខ្ញែរ ៥០ មិ​ល្លី​លីត្រ​


​    ​- ទឹក​វីតាមីន B ចំនួន ២ កូនចាន​ចង្កឹះ​តូចឬ ២០ មិល្លីលីត្រ

​    ​* របៀប​ធ្វើ​
​    ​ចាក់​គ្រឿងផ្សំ​ចូលគ្នា​លាយ​ជាមួយ​សាប៊ូ​ខ្ញែរ ហើយ​លាយ​ឱ្យ​សព្វ​គឺជា​ការ​ស្រេច​។

​    ​* របៀប​ប្រើ​
​    ​ប្រើ​សាប៊ូ​ផ្សំ​នេះ​ឱ្យបាន​រយៈពេល ៣ ខែ​ដើម្បី​ពង្រឹងគុណភាព​សក់​។ ម៉ាស្សា​វា​ថ្នមៗ​នៅលើ​ស្បែកក្បាល​រយៈពេល ៤ ឬ ៥ នាទី​។ រួច​ទុកចោល ៤ ទៅ ១០ នាទី សឹម​លាង​ទឹក​ចេញ​។ ប្រសិនបើ​សក់​របស់​អ្នក​ស្ងួត​ពេក សូម​ដាក់​សាប៊ូ​ខ្ញែរ​កន្លះ​កូន​ដប​ចូលទៅ​គ្រឿងផ្សំ​ខាងលើ ព្រោះ​ជាតិ​ខ្ញែរ​ឆាប់​ស្ងួត​ណាស់​។ ប្រសិនបើ​សក់​លោកអ្នក​ជ្រុះ​ច្រើន​ជ្រុល លោកអ្នក​ត្រូវ​ផឹក​ទឹកតែ​ខ្ញែរ​ដើម្បី​គ្រប់គ្រង​អ័រម៉ូន និង​សរសៃឈាម ព្រោះ​យើង​ដឹង​ហើយ​ថា​កម្រិត​ជាតិ​ដែក​ទាប​នឹង​ធ្វើឱ្យ​ជ្រុះ​សក់​។

​    ​លោកអ្នក​អាច​ទិញ​សាប៊ូ​ខ្ញែរ​នៅ​គ្រប់​ទីផ្សារ ហើយ​គ្រឿងផ្សំ​ផ្សេងទៀត​អាច​រក​ទិញ​បាន​នៅ​ឱសថស្ថាន។

 

បញ្ជាក់៖ ផលិតផលខាងលើសុទ្ធតែជាផលិតផលផ្សំពីធម្មជាតិទាំងអស់។ លោកអ្នកអាចចម្រាញ់ខ្លួនឯងបានប៉ុន្តែត្រូវការចំណាយពេល និងពិបាកចម្រាញ់ដោយខ្លួនឯងថែមទៀត។ ដូច្នេះ ដោយសារផលិតផលធម្មជាតិនេះមានលក់ស្រាប់ៗ (តាមឱសថស្ថាន) លោកអ្នកមិនចាំបាច់ចំណាយពេលរកនឹកពីវិធីចម្រាញ់ដោយខ្លួនឯងនោះទេ៕ 

ប្រភព៖ ហូ​ម​ហ៊ែ​ល​ស៊ី​រី​ស៊ី​ពពី​

អ្នកនឹងចូលចិត្ត

មតិយោបល់