ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនៅស្រុកព្រៃនប់លិចលង់ដោយជំនន់ទឹកភ្លៀង

ព្រះសីហនុ ៖​ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ​ ដែលភ្ជាប់ពីផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចូលទៅភូមិព្រែកក្រាញ់ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រង់ចំណុចកំពង់ផ្កា ត្រូវបានទឹកហូរកាត់ពីលើផ្លូវ កម្ពស់ប្រមាណជាងកន្លះម៉ែត្រ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង នៅល្ងាចថ្ងៃទី២៩​ សីហា ២០១៩នេះ។ 

​មន្ត្រីមូលដ្ឋានបានឱ្យដឹងថា សម្រាប់ការធ្វើចរាចរណ៍ឆ្លងកាត់ គិតត្រឹមព្រលប់ថ្ងៃ២៩ សីហាដដែល គឺឆ្លងបានតែអ្នកថ្មើរជើងប៉ុណ្ណោះ។ ចំណែករថយន្ត ជាពិសេសរថយន្តដឹកកម្មករកម្មការីនីរោងចក្រ ដែលត្រូវឆ្លងកាត់ចេញពីធ្វើការពេលល្ងាចថ្ងៃ២៩ សីហា ២០១៩ បានចតទុកបណ្តោះអាសន្ន នៅបន្ទាយទាហាន១០៥ ដែលស្ថិតនៅក្បែនោះ ហើយកម្មករ កម្មការីនីត្រូវធ្វើដំណើរដោយដើរលុយទឹក​លិចផ្លូវនេះចម្ងាយប្រមាណជាង១០០ម៉ែត្រ ។ 

​ជុំវិញស្ថានភាពនេះ មន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារចុះជួយឃុំសាមគ្គី ក៏ដូចជាកងទ័ពដែលនៅក្បែរនោះ បានដាក់កម្លាំងប្រចាំការតាមដាននៅតំបន់នោះ និងណែនាំឱ្យអ្នកដើរឆ្លងបង្កើនការប្រុងប្រយ័ត្នពិសេសក្មេងៗឬមនុស្សចាស់ជរា ដែលក្នុងករណីចាំបាច់ត្រូវរកមន្ត្រីប្រចាំការឱ្យជួយនាំឆ្លង៕
 

adverise with khmeread
tiger
Loading ad ...