ឃាត់ស្ត្រីម្នាក់បើកលេងល្បែងស្ទូចប្រេងកូឡានៅសង្កាត់ស្រះចក

​ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចក បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុចលើដីវាល ជាប់ផ្លូវបេតុង ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទីយប់ដោយឃាត់ខ្លួនស្ត្រីម្នាក់​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ អ៊ូ ប៉ែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ៧០ ភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញជាអ្នកបើកលេងល្បែងស៊ីសងខុសច្បាប់។ វត្ថុតាងចាប់យកបានរួមមាន ១ .កំរាលកៅស៊ូពណ៌ស មានរូបសត្វចំនួន១២, ២. ប្រអប់ប្រេងកូឡារូបស្វាចំនួន៣៤ប្រអប់, ៣.កញ្រ្ចែងជ័រពណ៌ក្រហម+លឿងចំនួន០២​,​ ៤. ពីដុងជ័របិតស្គតពណ៌ក្រហម-ខៀវចំនួនមួយ,៥. ទូរស័ព្ទដៃម៉ាក់  ខេមហ្វូនពណ៌ខ្មៅមួយគ្រឿង, ៦. ប្រាក់ចំនួន ៣៣០០,០០០រៀល (បីលានសាមសិបម៉ឺនរៀល) និង៧ .កាបូបស្ពាយចំនួន០២ ពណ៌ខ្មៅ និងប្រផេះ។ 

​បច្ចុប្បន្នកម្លាំងប៉ូលិសខណ្ឌប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab