ឃាត់បុរស២នាក់ជួញដូរថ្នាំញៀននៅតូបជួសជុលម៉ូតូ

​កណ្ដាល​ ៖ ប៉ូលិសស្រុកអង្គស្នួលបានចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ នាវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅតូបធ្វើម៉ូតូរបស់ជនសង្ស័យស្ថិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ ឃន វាសនា ហៅស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិគម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និង២- ឈ្មោះ វន ថេន ហៅរ៉ាន់ ភេទប្រុស អាយុ​២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិបែកចានឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

​ចំណែកជនសង្ស័យដែលរត់គេចខ្លួនមាន២នាក់ ទី១-ឈ្មោ ឃុត សារុណ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ សេង ម៉ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

​វត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន១០កញ្ចប់ ក្នុងនោះ ធំ០៧កញ្ចប់មធ្យម១និងតូច ២កញ្ចប់, ម៉ូតូ១គ្រឿង, ដាវចំនួន២ដើម, កូនកន្ត្រៃ២, ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

​ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបែកចានទទួលបានព័ត៌មានថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ ដោយឃើញមុខសញ្ញា២នាក់កំពុងអង្គុយជុំគ្នានៅតូបធ្វើម៉ូតូរបស់ជនសង្ស័យឈ្មោះ ឃន វាសនា។ 

​ពេលឃើញកម្លាំងប៉ូលិស ជនសង្សយ័ទាំង២នាក់ បានរត់ចេញពីតូបធ្វើម៉ូតូ តែត្រូវកម្លាំងប៉ូលិសឃាត់ខ្លួនបានទាំង២នាក់មកវិញ រួចសួរនាំជនសង្ស័យឈ្មោះ ឃន វាសនា។ ខណៈនោះជនសង្ស័យសារភាពថា មុននេះបន្តិចខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះ ឃុត សារុណ ភេទប្រុសនៅភូមិព្រៃបឹងឃុំបែកចាន ប៉ុន្តែថ្នាំញៀនដែលទិញបាននោះខ្លួនបានឱ្យទៅម្នាក់ទៀតបាត់ហើយ មិនស្គាល់ឈ្មោះ ទេ។ 

​ក្នុងពេលជាមួយគ្នានោះដែរប៉ូលិស ក៏បន្តទៅធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ឃុត សារុណ ស្រាប់តែរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ នៅលើកន្ទេលក្នុងរោងបាយ រួមទាំងមានវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ 

​បន្ទាប់ពីធ្វើការពិនិត្យឆែកឆេររួចប៉ូលិស បាននាំខ្លួនជនសង្ស័ទាំង២នាក់រួមទាំងវត្ថុតាងយកមកអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកជនសង្ស័យ២នាក់ ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងកសាងឯកសារ ស្រាវជ្រាវដើម្បីចាត់ការបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab