លោតធាក់ដូចឈិនឡុង, បុរសស្បែកខ្មៅមានទំនាស់ពាក្យសម្តីជាមួយនារីខ្មែរជាអ្នករត់តុម្នាក់​ ហើយលោតធាក់ដួលដាច់ផ្ងាររងរបួសធ្ងន់ដេកពេទ្យ

​ភ្នំពេញ​ ៖​ មានករណីបុរសជនជាតិស្បែកខ្មៅម្នាក់ មានទំនាស់ពាក្យសម្តីជាមួយនារីខ្មែរជាអ្នករត់តុម្នាក់​ ហើយលោតធាក់ដួលដាច់ផ្ងាររងរបួសធ្ងន់ដេកពេទ្យ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទីព្រឹក​នេះនៅក្លឹប G PUB ដែលមានទីតាំងនៅក្នុងផ្សារសូរិយាម៉ល​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ហើយបុរសស្បែកខ្មៅត្រូវប៉ូលិសឃាត់ខ្លួន​ ។ 

​ប៉ូលិសនិយាយថា​ ជនដៃដល់ជាជនបរទេសឈ្មោះ ROBERT DIXON ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិ LIBERIA បានធ្វើសកម្មភាពលោតហក់ធាក់នារីរត់តុម្នាក់ឈ្មោះ ដើង ចន្ទធឿន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។

​ប៉ូលិសនិយាយថា​ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៣០ សីហា ឆ្នាំ២០១៩​ មានជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ ROBERT DIXON បានចូលមកផឹកស៊ីនៅក្នុងក្លឹប G PUB ដែលមានទីតាំងនៅក្នុងផ្សារសូរិយាម៉ល។ លុះដល់ម៉ោងប្រហែល៥ភ្លឺថ្ងៃដដែល ជននេះបានមានទំនាស់ពាក្យសម្ដីជាមួយនារីរត់តុម្នាក់ឈ្មោះ ដើង ចន្ទធឿន ដែលបម្រើការនៅក្នុងក្លឹប G PUB ហើយក៏ត្រូវបានសម្របសម្រួលគ្នាបញ្ចប់រឿងម្ដងមកហើយ។ 

​លុះដល់ម៉ោង៦ និង៣០នាទី នារីរងគ្រោះ ដើង ចន្ទធឿន បានកំពុងរៀបចំតុដើម្បីបិទហាង ស្រាប់តែជនជាតិស្បែកខ្មៅឈ្មោះថា ROBERT DIXON បានលោតមកធាក់ពីក្រោយផ្ទប់នឹងតុបណ្ដាលឱ្យជនរងគ្រោះដួលទៅលើឥដ្ឋការ៉ូរងរបួសយ៉ាងដំណំ​ បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។ 

​បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួនមកទីស្នាក់ការប៉ុស្ដិ៍ដើម្បីសាកសួរនិងចាត់ការបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...