PSG បដិសេធសំណើ១១៨លានផោនរបស់ក្លឹប Barcelona ដើម្បីផ្ទេរកីឡាករ Neymar

        តាមព័ត៌មាន​ថា ក្លឹបយក្ស​បារាំង​ PSG បាន​ច្រាន​ចោល​សំណើ​ផ្ទេរ​ Neymar ត្រឡប់ទៅវិញរបស់​ក្លឹប Barcelona ។ក្លឹប​ទាំង​ពីរ​បានជួប​គ្នា​ជុំវិញ​លទ្ធភាព​ផ្ទេរនៅ​ទីក្រុងប៉ារីស​នៅ​សប្តាហ៍​នេះ ខណៈ​ក្លឹប Barcelona ព្យាយាម​នាំ​យក​កីឡាករ​ប្រេស៊ីលរូបនេះ​ត្រឡប់​មក​ពហុកីឡាដ្ឋាន Nour Camp ។

        ក្រុម​ជើង​ឯក​ក្របខណ្ឌ La Ligaនេះ​មាន​ទំនុកចិត្ត​ក្នុង​ការ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​នេះ ហើយ​មន្ត្រីនៅពហុកីឡាដ្ឋាន Nou Camp សារភាពថា ការ​វិលត្រឡប់​របស់ Neymar កាន់តែ​ខិត្ត​ជិតមក​ដល់​ហើយ។

        ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​នៅ​អេស្ប៉ាញ​លើកឡើង​ថា ក្លឹប PSG បាន​ច្រានចោល​សំណើ​របស់​ក្លឹប Barcelona ។ក្លឹប Barcelona មាន​បំណង​ផ្តល់​កញ្ចប់​ទឹកប្រាក់​ ១១៨​លានផោន​សម្រាប់​កីឡាករ​ Neymar បូក​បន្ថែមកិច្ច​សន្យា​ខ្ចីជើង​កីឡាករ​ណាម្នាក់​ក្នុងចំណោម​កីឡាករ​បី​រូបរបស់រូបរបស់ខ្លួន។

        ទោះបីជាយ៉ាងណាក្លឹប PSG ចង់​បាន​ថ្លៃខ្ពស់ជាងនេះ ជាជាង​កិច្ច​ព្រមព្រៀង​ផ្ទេរមួយ​ដែល​មាន​លក្ខខណ្ឌបន្ថែម​នៅពេលក្រោយ​៕

adverise with khmeread
tiger
Loading ad ...