Paul Pogba នៅរង់ចាំកិច្ចព្រមព្រៀងផ្ទេរ ខណៈភ្នាក់ងារប្រាប់ Man Utdថា កីឡាកររូបនេះនឹងមិនចុះកិច្ចព្រមព្រៀងថ្មីទេ

        បើ​តាម​ការលើកឡើង​របស់​កាសែត Marcaថា កីឡាករ​ Paul Pogbaបាន​ប្រាប់​ក្លឹប Man Utd​ថា ខ្លួន​នឹង​មិន​ចុះកិច្ច​សន្យា​ថ្មី​នោះទេ ខណៈពេល​កីឡាករ​រូបនេះ​ព្យាយាម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ផ្ទេរទៅ​ក្លឹប Real Madrid។

        កីឡាករសញ្ជាតិ​បារាំង​រូបនេះ​នៅសល់កិច្ច​សន្យា​ពីរឆ្នាំ​ ប៉ុន្តែគ្មាន​បំណង​បន្ត​កិច្ច​សន្យា​នេះទេ ក្នុង​ការប្រឹងប្រែង​ ដើម្បី​បាន​ចូល​រួម​ជា​មួយ​លោក Zinedine Zidane នៅ​ប្រទេសអេស្ប៉ាញ។

        ទោះបីជា​យ៉ាងណា លោក Mino Raiola ជឿថា លោក​អាចនឹង​ជួយ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅឆ្នាំក្រោយ​ បន្ទាប់ពី​ធ្លាប់ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្រដៀងគ្នា​សម្រាប់​កីឡាករ Eden Hazard ដែល​បាន​ផ្ទេរ​ពីក្លឹប​ Chelsea ​មក​ចូល​រួម​នៅរដូវក្តៅនេះ បន្ទាប់ពី​ការ​ចរចាដ៏អូសបន្លាយ។

        បន្ទាប់ពីបដិសេធ​កិច្ចព្រមព្រៀងផ្ទេរ ក្រោយ​វើលខាប់​ឆ្នាំ​២០១៨ ហាហ្សាដ បាន​បដិសេធ​មិន​ពិភាក្សា​ពីកិច្ច​សន្យា​ថ្មី​ជាមួយ​ក្លឹបឆេលស៊ី​ និង​បង្ខំ​ឲ្យ​ក្លឹប​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរចេញ។

        លោក Mino មានទំនុកចិត្ត​ថា វិធីសាស្ត្រស្រដៀងគ្នា​នេះនឹង​លើកទឹកចិត្ត​ឲ្យ​យូណាយធីត​លក់ Pogba មុន​កីឡាករ​រូបនេះ​ចប់​កិច្ច​សន្យានៅឆ្នាំ​២០២១៕

adverise with khmeread
tiger
Loading ad ...