Alexis Sanchez មកដល់ប្រទេសអ៊ីតាលីដើម្បីសម្រេចកិច្ចព្រមព្រៀងខ្ចីជើងមកក្លឹប Inter Milan

        ខ្សែប្រយុទ្ធ​ Alexis Sanchez របស់​ក្លឹប Man Utdបាន​មក​ដល់​ប្រទេសអ៊ីតាលី​កាលពីថ្ងៃពុធ​មុន​ក្តី​រំពឹងអំពី​​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅក្លឹប Inter Milan កើត​មានជា​ផ្លូវ​ការ។

        បណ្តាញព័ត៌មាន​អ៊ីតាលី​បាន​ចុះផ្សាយ​រូបភាព​និង​វីដេអូសរបស់​ Sanchez ដែល​បង្ហាញពីសកម្មភាពតាំងពីនៅចំណតរថយន្ត​រហូត​ដល់​អាកាសយានដ្ឋាន និងមក​ដល់​ទីស្នាក់ការកណ្តាល​របស់​ក្លឹប Inter។

        កីឡាកររូបនេះទើបនឹងចូល​រួម​ជាមួយ​ក្លឹប​ Man Utd​កាល​ពី​ខែ​មករា​ឆ្នាំមុន ប៉ុន្តែ​រកបាន​ត្រឹម​៥គ្រាប់​ ក្នុង​៤៥​ប្រកួត។ Sanchez គឺជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ​ពហុកីឡាដ្ឋាន Old Trafford ប៉ុន្តែ​បាត់​បង់​កៅអី​ក្នុងចំណោម​ក្រុមជ​ម្រើស​ដំបូង​ បន្ទាប់ពី​ខកខានមិនបាន​ស្វែង​រក​ទម្រង់​លេង​ដ៏អស្ចារ្យ​ដូចកាលនៅជាមួយ​ Arsenal ។

        កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​នឹង​ធ្វើ​ដំណើរទៅ​លេងនៅ​ពហុកីឡាដ្ឋាន San Siro ក្នុងកិច្ច​សន្យា​ខ្ចីជើង​ រហូត​ដល់​ចប់​រដូវកាល​ ស្របពេល​ Man Utd​គិត​ថា នឹង​អាច​កាត់បន្ថយ​ការចំណាយ​ខ្លះ​លើ​ប្រាក់​ឈ្នួល​ ៥០០.០០០​ផោន​ក្នុង​មួយសប្តាហ៍របស់ខ្សែប្រយុទ្ធ​រូបនេះ។

        ទោះបីជាយ៉ាងណាគេមិនជឿថា ក្លឹប Inter Milan នឹងប្រើ​ជម្រើស​ទិញផ្តាច់​នោះ​ទេ៕

adverise with khmeread
tiger
Loading ad ...