adverise with khmeread 1 climate worst case scenario 150724

ផែនដី​ឡើង​សីតុណ្ហភាព​ក្ដៅ​ជាង​កំណត់ត្រា​ចាស់​នៅ​ឆ្នាំនេះ​

    ​សីតុណ្ហភាព​ផ្ទៃ​របស់​ផែនដី​ក្នុង​ឆ្នាំ​២០១៥​បាន​ឡើង​ក្ដៅ​បំផុត ចាប់តាំងពី​ការកំណត់​ត្រា​សម័យ​ទំនើប​អំពី​ការឡើង​កម្តៅ​ត្រូវបាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៨៨០​មក នេះ​បើ​យោងទៅតាម​បណ្តា​ទី​ភា្ន​ក់​ងារ​រដ្ឋាភិបាល​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​អ្នក​កត់​របាយការណ៍​នៅ​អង្គការ NASA និង រដ្ឋបាល​មហាសមុទ្រ និង​បរិយាកាស​ជាតិ (National Oceanic and Atmospheric Administration) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បើទោះជា​គ្មាន​បាតុភូត​រលក​កម្តៅ ហៅថា El Nino ក្តី ក៏ប៉ុន្តែ​ផ្ទៃផែនដី​បាន​ឡើងក​ម្តៅ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤​។​

​    ​លោក Gavin Schmidt អ្នកស្រាវជ្រាវ​នៅ NASA បាន​និយាយថា ការកើនឡើង​នៃ​កម្ដៅ​នេះ​គឺ​ដោយសារ​ផលប៉ះពាល់​រូ​ម​ប​ញ្ជូ​ល​គ្នា​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ជាមួយនឹង​ការដុត​ឥន្ធនៈ​ហ្វូ​ល​ស៊ី​ល ធ្វើ​ឲ្យ​ឧស្ម័ន​កាបូនឌីអុកស៊ីត និង​ឧស្ម័ន​ផ្ទះ​កញ្ជក់​ភាយ​ទៅ​បាំង​ជិត​ស្រទាប់​បរិយាកាស ជាហេតុ​ធ្វើឱ្យ​កើន​កម្តៅ​លើ​ផែនដី​។​

​    ​ចុះ​មានរឿង​អ្វី​នៅពេល​អាកាសធាតុ​ផ្លាស់ប្ដូរ​ក្នុង​ឆ្នាំ​២០១៦? អ្នកវិភាគ​ឯករាជ្យ​មកពី NASA និង NOAA លោក Karl បាន​និយាយថា "​ប្រសិនបើ​ឱ្យ​ខ្ញុំ​ភ្នាល់ ខ្ញុំ​ហ៊ាន​ភ្នាល់​ថា​ឆ្នាំក្រោយៗ​នឹង​ក្តៅ​ជាង​ឆ្នាំ ២០១៥ ទៅទៀត​"​។​

​    ​ការឡើង​នៃ​កម្ដៅ​ប្រហែល​ប៉ះពាល់​ដល់​ប្រេកង់ ដង់ស៊ីតេ និង​ទីតាំង​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំង ដូចជា​ទឹកជំនន់​និង​ព្យុះសង្ឃរា​។ សីតុណ្ហភាព​ក្ដៅ​របស់​ពិភពលោក​នឹងធ្វើ​ឲ្យ​ទឹកកក​នៅ​តំបន់ Arctic រលាយ និង​ធ្វើ​ឲ្យ​កើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​។​

​    ​លោក Schmidt បន្តទៀតថា "​និន្នាការ​ទាំងនេះ​នៅតែ​បន្ដ ពីព្រោះ​ក​ត្កា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ទាំងឡាយ​នេះ​មាន​រយៈពេល​យូរហើយ​កំពុង​បន្ថែម​ល្បឿន​បំផ្លាញ​ឥតឈប់ឈរ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់