ប៉ូលិសហុងកុងចាប់ខ្លួនមេបាតុករសំខាន់ៗពីរនាក់

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងដ៏លេចធ្លោលោក Joshua Wong ត្រូវបានចាប់ខ្លួននៅទីក្រុងហុងកុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដោយបក្សនយោបាយ ដែលគាត់គឺជាសហស្ថាបនិក។

គណបក្ស Demosisto បាននិយាយថា គាត់ត្រូវបាន "រុញបញ្ចូលទៅក្នុងរថយន្តឯកជនមួយភ្លាមៗនៅតាមផ្លូវ" ខណៈកំពុងដើរទៅកាន់ស្ថានីយរថភ្លើងមួយកន្លែងនៅឯអំឡុងម៉ោង ៧:៣០នាទី កាលពីថ្ងៃព្រហស្បតិ៍។

សកម្មជនវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការប៉ូលិសក្នុងតំបន់ពាណិជ្ជកម្មមមាញឹក Wan Chai នៃក្រុងហុងកុង។ នេះបើយោងតាមគណបក្សរបស់គាត់បានបញ្ជាក់។

សកម្មជនលេចធ្លោម្នាក់ទៀតឈ្មោះ Agnes Chow ក៏ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសុក្រនេះដែរ។

ប៉ូលិសបាននិយាយប្រាប់ BBC News Chinese ថា សកម្មជនទាំងពីរនាក់នេះ ត្រូវបានឃុំខ្លួនក្រោមការសង្ស័យពីបទ "ញុះញង់អ្នកដទៃឱ្យចូលរួមការជួបជុំដោយគ្មានការអនុញ្ញាត" និងពីបទ "រៀបចំការជួបជុំគ្នាដោយគ្មានការអនុញ្ញាតិ"។

ការចាប់ខ្លួនរបស់ពួកគេទាំងពីរ គឺទាក់ទងទៅនឹងការតវ៉ាមួយកាលពីថ្ងៃទី២១ ខែមិថុនា ដែលក្រុមអ្នកតវ៉ាបានរារាំងទីស្នាក់ការប៉ូលិសអស់រយៈពេល ១៥ម៉ោង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab