ស្ត្រីម្នាក់ប្តឹងក្រុងមួយរបស់អាមេរិក រឿងទុកនាងចោលឱ្យសម្រាលកូនក្នុងគុកតែម្នាក់ឯង មិនខ្ចីរវល់

ស្ត្រីម្នាក់នៅក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិកកំពុងប្តឹងទីក្រុងនេះ​ និង ប៉ូលិសក្រុងដោយចោទថា នាងត្រូវបង្ខំចិត្តសម្រាលកូនតែម្នាក់ឯងនៅក្នុងគុកដោយគ្មានជំនួយផ្នែកវេជ្ជសាស្ត្រ។ នេះយោងតាម BBC ចេញផ្សាយថ្ងៃសុក្រនេះ។

នាង Diana Sanchez បានអះអាងនៅក្នុងពាក្យបណ្តឹងមួយថា នាងត្រូវបង្ខំចិត្តសម្រាលកូនរបស់នាងកាលពីឆ្នាំមុន "នៅលើកៅអីរឹងត្រជាក់ ដែលនៅឆ្ងាយតែប៉ុន្មានម៉ែត្រពីបន្ទប់ទឹក" នៅក្នុងពន្ធនាគារ។ នាងបានចោទប្រកាន់មន្ត្រីប៉ូលិសយាមគុកថាបានដឹងនាងកំពុងសម្រាលកូនរាប់ម៉ោង ប៉ុន្តែធ្វើមិនដឹងមិនឮ។

នាយកដ្ឋានតម្រួតក្រុង Denver បានប្រាប់ BBC ថាខ្លួនបានធ្វើការពិនិត្យម្តងទៀត ហើយបានរកឃើញថា មន្ត្រីប៉ូលិសយាមគុកបានធ្វើសកម្មភាពត្រឹមត្រូវណាស់។

បណ្តឹងដែលបានដាក់កាលពីថ្ងៃពុធបានដាក់ឈ្មោះទីក្រុងនិងសង្កាត់របស់ក្រុង Denver មជ្ឈមណ្ឌលវេជ្ជសាស្ត្រសុខភាពក្រុង Denver និងប៉ូលិសចំនួន ៦ នាក់ផ្សេងទៀតជាជនជាប់ចោទដោយចោទប្រកាន់ថាពួកគេ "ខកខានមិនបានបំពេញកាតព្វកិច្ចច្បាប់ និងខ្វះសីលធម៌"។

យោងតាមសារព័ត៌មាន KDVR News បានឱ្យដឹងថា នាង Sanchez ត្រូវបានចាប់ដាក់ពន្ធនាគារ Denver County Jail នៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៨ នៅពេលនាងមានអាយុ ២៦ ឆ្នាំពីបទចោរកម្ម៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab