ខឹងឪពុកស្តីប្រដៅ​ យុវជនម្នាក់បញ្ចប់ជីវិតដោយចងក

កំពង់ឆ្នាំង ៖ មានករណីយុវជនម្នាក់ចងកធ្វើអត្តឃាត​ បង្កការភ្ញាក់ផ្អើលនាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១ រំលងអធ្រាត្រ នៅចំណុចកាំជណ្តើរផ្ទះ របស់ឈ្មោះងិន ម៉ុន ភេទប្រុស អាយុ៧១ឆ្នាំ នៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ងិន សុីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានយកខ្សែអង្រឹងចងភ្ជាប់នឹងកាំជណ្តើរថ្មបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ដោយមូលហេតុខឹងឪពុកស្តីប្រដៅកុំឱ្យដើរផឹកស៊ី និងដើរលេងពេលយប់ ។

ឆ្លងតាមការធ្វើកោសល្យវិច័យរបស់ប៉ូលិសជំនាញបច្ចេកទេសវិទ្យាសាស្ត្ររបស់ក្រុមគ្រូពេទ្យមូលដ្ឋាន និងការឆ្លើយបំភ្លឺអះអាងរបស់ឳពុក ម្តាយថា ឈ្មោះ ងិន សុីយ៉ា ពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ពន្ធ័នឹងបទល្មើសណាមួយឡើយ​ ៕

adverise with khmeread
tiger
Loading ad ...