យន្តហោះចម្បាំងបំបាំងកាយអាមេរិកតម្លៃ ២,១ពាន់លានដុល្លារក្នុងមួយគ្រឿងស៊ីសាំងដូចផឹកទឹក​ ចាប់ផ្តើមធ្វើបេសកកម្មសម្ងាត់នៅទ្វីបអឺរ៉ុប

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ៣ គ្រឿងរបស់អាមេរិក ដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងមួយគ្រឿង និងត្រូវចាយអស់ថ្លៃ ១៣៥.០០០ ដុល្លារក្នុងមួយម៉ោងក្នុងពេលធ្វើប្រតិបត្តិការ ត្រូវបានគេមើលឃើញកំពុងហោះរំលងទីក្រុង Dover នៃចក្រភពអង់គ្លេសទៅចូលរួមក្នុងបេសកកម្មហ្វឹកហ្វឺនសម្ងាត់មួយនៅទ្វីបអឺរ៉ុប។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី៣០សីហា។

យន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់កងទ័ពអាកាសអាមេរិកដែលផលិតឡើងដើម្បីកុំឱ្យរ៉ាដាចាប់បាននិងផ្ទុកគ្រាប់បែកនុយក្លេអ៊ែរឬគ្រាប់បែកធម្មតាចំនួន ២០ តោន ត្រូវបានថតជាប់នៅក្រោមស្បៃរាត្រីកាលពីយប់ថ្ងៃអង្គារនៅឯមូលដ្ឋានទ័ពអាកាសអង់គ្លេស RAF Fairford ក្នុងខេត្ត Gloucestershire មុនពេលចេញដំណើរនៅពេលថ្ងៃរះ។

យោងតាមអ្នកនាំពាក្យកងទ័ពអាកាសអង់គ្លេសបានឱ្យដឹងថា យន្តហោះទាំងបីកំពុងស្ថិតនៅក្នុងទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងបេសកកម្មហ្វឹកហ្វឺនសម្ងាត់របស់អង្គការណាតូ ដែលបានគ្រោងទុកជាយូរមកហើយជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ។ 

រូបភាពមិនគួរឱ្យជឿជាច្រើនបានបង្ហាញយន្តហោះទម្លាក់គ្រាប់បែក B2 ចំនួន២គ្រឿងក្នុងចំណោមយន្តហោះទាំង៣ ដែលមានសរសេរពាក្យថា "មរណៈ" នៅបាតយន្តហោះ កំពុងហោះអមជាមួយយន្ដហោះចម្បាំង F-35B របស់កងទ័ពអាកាសអង់គ្លេសចំនួន ២ គ្រឿងមកពីមូលដ្ឋានទ័ពអាកាស RAF Marham នៅជិតច្រាំងថ្មចោត White នៃទីក្រុង Dover និងរំលងពីលើកសិដ្ឋានកង្ហារខ្យល់មួយ ខណៈពួកវាអនុវត្តការហោះហើររួមគ្នា។

នេះគឺជាលើកទី ១ ហើយ ដែលយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបានហ្វឹកហាត់ជាមួយយន្តហោះ F-35 មិនមែនជារបស់អាមេរិក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...