រដ្ឋាភិបាលកាហ្សាក់ស្ថានចំណាយថវិការាប់រយលានដុល្លារជួយដោះបំណុលប្រជាជន ៥០០.០០០ នាក់

ប្រជាជនកន្លះលាននាក់នៅកាហ្សាក់ស្ថាននឹងត្រូវបានដោះបំណុលដោយរដ្ឋាភិបាលក្នុងគោលបំណងជួយដល់ប្រទេសក្រីក្របំផុតនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៣០សីហា។

ក្រុមមន្រ្តីនឹងចំណាយរហូតដល់ទៅ ២៦៧ លានដុល្លារ (១០៥ ពាន់លាន Tenge របស់កាហ្សាក់ស្ថាន ឬ KZT) ដើម្បីជម្រះបំណុលដែលជំពាក់លើប្រាក់កម្ចីឬបំណុលផ្សេងទៀត។

ការជួយដោះបំណុលនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី Kasym-Jomart Tokayev បានចុះហត្ថលេខាលើក្រឹត្យមួយចុះថ្ងៃទី ២៦ ខែមិថុនា ដែលនឹង "កាត់បន្ថយបន្ទុកបំណុលរបស់ពលរដ្ឋនៃសាធារណរដ្ឋកាហ្សាក់ស្ថាន"។

ដើម្បីមានសិទ្ធិទទួលបានការដោះបំណុលជួស បំណុលទាំងនោះមិនត្រូវលើសពី ៣ លាន KZT ប្រហែល ៧.៧២៣ ដុល្លារ។

រដ្ឋនឹងសងបំណុលនិងការប្រាក់អតិបរមា ៧៧៣ ដុល្លារ (៣០០.០០០ KZT)។

កម្មវិធីរបស់រដ្ឋាភិបាលនេះគឺផ្តោតលើកុមារកំព្រា គ្រួសារធំ និង ជនពិការ ឬ គ្រួសារងាយរងគ្រោះ ដែលត្រូវមកទទួលជំនួយ ដោយសារតែការបាត់បង់អ្នករកស៊ីចិញ្ចឹមគ្រួសារ។ លោកប្រធានាធិបតីបានដាស់តឿនថា វាជាចំណាត់ការធ្វើឡើងតែម្តងគត់គ្មានលើកទីពីរទេ។

អនុរដ្ឋមន្រ្តីក្រសួងការងារនិងគាំពារសង្គមនៃប្រទេសកាហ្សាក់ស្ថានលោក Svetlana Zhakupova បាននិយាយថា រដ្ឋនឹងប្រើមូលនិធិថវិកាជាតិដើម្បីសងបំណុល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...