អ្នកបើកតាក់ស៊ីតាមរយៈ App នៅចិនទទួលទោសប្រហារជីវិតពីបទប្លន់ រំលោភ និងសម្លាប់ស្រីស្អាតអាយុ ១៩ ឆ្នាំ បន្ទាប់ពីចាញ់ល្បែងជំពាក់គេវ័ណ្ឌក

អ្នកបើកតាក់ស៊ីម្នាក់ត្រូវបានកាត់ទោសប្រហារជីវិតក្នុងប្រទេសចិនសម្រាប់បទល្មើសប្លន់ រំលោភ និងសម្លាប់អ្នកដំណើរស្រីអាយុ ១៩ ឆ្នាំម្នាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រម្សិលមិញ។

ជនល្មើសឈ្មោះ Zhong Yuan វ័យ ២៨ ឆ្នាំបានសារភាពកំហុស បន្ទាប់ពីជំពាក់បំណុលល្បែងស៊ីសង។ គាត់ត្រូវបានសម្រេចកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី ៣០ សីហាដោយតុលាការមជ្ឈិមប្រជាជនចិនក្នុងខេត្តវិនចូវ ប្រទេសចិន។

ករណីនេះ ដែលកើតឡើង ១ ឆ្នាំមកហើយក្នុងទីក្រុង Yueqing បានធ្វើឱ្យអ្នកជិះតាក់ស៊ីតាម App ឈ្មោះ Didi ក្នុងប្រទេសចិនរាប់លាននាក់ញាក់សាច់ និងរហូតដល់ថ្នាក់សេវាដឹកអ្នកដំណើរដ៏ធំនេះផ្អាកដំណើរការរបស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab