ក្មេងៗក្នុងភូមិមួយក្នុងប្រទេសកូឡុំប៊ីប្រថុយជីវិតជិះខ្សែរ៉កពីលើភ្នំចុះក្រោមរាល់ថ្ងៃដើម្បីទៅរៀន ព្រោះបើដើរចុះឡើងភ្នំត្រូវចំណាយពេល៥ម៉ោង

ក្មេងៗនៅក្នុងភូមិតូចមួយស្ថិតនៅជ្រលងភ្នំ Acacia Hills នៅក្នុងប្រទេសកូឡុំប៊ីមានជម្រើសតែពីរប៉ុណ្ណោះ ពេលដល់ម៉ោងពួកគេត្រូវធ្វើដំណើរទៅសាលារៀននៅឯទីប្រជុំជននៅខាងក្រោមភ្នំ។ 
ពួកគេអាចធ្វើដំណើរក្នុងរយៈពេលប្រាំម៉ោងដោយឡើងចុះជ្រលងភ្នំ ឬ អាចចំណេញពេលវេលាច្រើនដោយជិះខ្សែរ៉ក ដែលមានកម្ពស់ដ៏ខ្ពស់រហូតដល់ទៅ ២១៣ ម៉ែត្រ។

ក្មេងៗជាច្រើន និងមនុស្សពេញវ័យ បានជ្រើសរើសការប្រថុយប្រថានជិះខ្សែរ៉ក ដោយសារតែវាមានភាពងាយស្រួលជាង និងចំណេញពេលវេលា។ ខ្សែរ៉ក ដែលអាចនាំផ្លូវក្មេងៗទៅសាលារៀនរបស់ពួកគេ គឺ មានប្រវែង ៨០០ ម៉ែត្រ និងមានល្បឿនជាង ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្សែកាបនេះមានអាយុកាលជាង ៥០ឆ្នាំមកហើយ។

នេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរដ៏សំខាន់សម្រាប់ប្រជាជនក្នុងភូមិមួយនេះប៉ុណ្ណោះទេ វាក៏ត្រូវបានថែរក្សាដោយអ្នកស្រុកខ្លួនឯងផ្ទាល់ដោយគ្មានជំនួយពីរដ្ឋាភិបាលទេ។

សម្រាប់ក្មេងតូចៗដែលមិនអាចធ្វើដំណើរដោយខ្លួនឯងបាន ទាំងបង ឬឪពុកម្តាយរបស់ពួកគេនឹងដាក់ក្មេងៗច្រកក្នុងបាវ ហើយជិះខ្សែរ៉កទៅជាមួយពួកគេដើម្បីឆ្លងកាត់ជ្រលងភ្នំ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab