adverise with khmeread 1

Neymar ចង់បាន Cristiano Ronaldo ចូលរួម​ជា​មូ​យ​គាត់​នៅ Barcelona

​    ​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar បាន​និយាយថា គាត់​ពេញ​ចិត្តនឹង​លេង​ជាមួយ Cristiano Ronaldo នៅ​ទឹកដី Nou Camp​។​

​    ​បើ​យោងតាម​សារព័ត៌មាន​មួយ​បានឱ្យដឹងថា ប្រធាន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ចង់ឱ្យ​ក្រុម Barcelona ទិញ​ខ្សែប្រយុទ្ធ​របស់ Real Madrid រូបនេះ ដែល Neymar តែង​លើកសរសើរ​ថា "​គាត់​ជា​វីរៈបុរស​ម្នាក់​"​។​

​    ​អនាគត​របស់​តារា​ទាំងពីរ​នាក់​នេះ​បាន​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​ប៉ុន្មាន​ខែ​មកនេះ ជាមួយ​កីឡាករ Cristiano Ronaldo បាន​ជាប់ទាក់ទង​ពី​ការផ្ទេរ​ទៅកាន់​ក្លឹប​ចាស់ Man Utd ឬក៏​ក្រុម​អ្នកមាន​បារាំង PSG​។​

​    ​គាត់​បាន​ប្រាប់​សារព័ត៌មាន​ព័រ​ទុយ​ហ្គា​ល់ A Bola ថា "​ខ្ញុំ​ជា​អ្នកគាំទ្រ Cristiano ម្នាក់​។ គាត់​ជា​វីរៈបុរស​ម្នាក់​! ដែល​មានតែ​ម្នាក់​ក្នុង​លោក​។ វា​ពិតជា​ល្អ​ប្រសិនបើ​គាត់​លេង​ឱ្យ Barcelona"៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់