ដែករបូតធ្លាក់ពីដងយោងត្រូវចំកម្មករចិនម្នាក់របួសធ្ងន់នៅក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖​ បុ​រសជាកម្មករសំណង់ជនជាតិចិនមួយរូបបានរងរបួសធ្ងន់ធ្ងរដោយសារដែកធ្លាក់ពីដងយោងមកត្រូវក្បាល ក្នុងការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែង នៅក្នុងភូមិ៤សង្កាត់ លេខ៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ល្ងាចថ្ងៃ៣០ សីហា ២០១៩នេះ។
 
​ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយ និងកំពុងបន្តការដោះស្រាយតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...