ឃាត់មនុស្ស១៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តកំពង់ស្ពឺ

​កំពង់ស្ពឺ ៖​ រយៈពេលជិតមួយសប្តាហ៍នេះ​ កម្លាំងប៉ូលិសខេត្តកំពង់ស្ពឺបានឃាត់ជនសង្ស័យសរុប១៣នាក់ពាក់ព័ន្ធគ្រឿងញៀនជាបន្តបន្ទាប់​ ហើយបានកសាសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី​។ 

​ករណីទី១-ថ្ងៃទី២៥​ សីហា​ ២០១៩ វេលាម៉ោង៩ និង៣០នាទី នៅចំណុ​ចភូមិសូរគង ឃុំស្នំក្រពើ កម្លាំងប៉ូលិសស្រុកគងពិសី បានបង្ក្រាបមុខ​ស​ញ្ញាសង្ស័យពាក់ព័ន្ធ បាន៤នាក់ ឈ្មោះ សែម បូរី ប្រុស អា​យុ ២៦ឆ្នាំ, -ឈ្មោះ អាន់ កក្កដា ប្រុស អាយុ ២៥ឆ្នាំ, -ឈ្មោះ សួន វាសនា ប្រុស អាយុ ២០ឆ្នាំ, -ឈ្មោះ គិន សត្យា​ ប្រុស អា​យុ ១៩​ឆ្នាំ ទាំង​៤នាក់នៅភូមិសូរគង ឃុំស្នំក្រពើ ស្រុកគងពិសី។​ សមត្ថកិច្ច​ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០១កញ្ចប់, ម៉ូតូ ១ គ្រឿង, ទូរស័ព្ទដៃ ៣ គ្រឿង​រួមនឹងឧបករណ៍​ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

​ករណីទី២-ថ្ងៃទី២៥​ សីហា​ ២០១៩ វេលាម៉ោង១០ និង៣០នាទី នៅចំណុ​ចភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន​ កម្លាំងប៉ូលិស​ក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់បានចំនួន ២នាក់ -ឈ្មោះ សុខ ប៊ុនថន ហៅ ប៉េកូ ប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ កុយ សំណាង ហៅ យ៉ុង​ ប្រុស អាយុ ១៩ឆ្នាំ ទាំង​២នាក់នៅភូមិផ្សារ​សាមគ្គី សង្កាត់កណ្ដោលដុំ ក្រុ​ងច្បារមន​ សម​ត្ថកិច្ច​ដកហូតបានឧបករណ៍​ប្រើប្រាស់គ្រឿង​ញៀ​នមួយចំនួន​​។ ចម្លើយ​-លទ្ធផល​​ទឹក​នោម​(+)។ 

​ករណីទី៣-ថ្ងៃទី២៨​ សីហា​ ២០១៩ វេលាម៉ោង ១ និង៣០​នា​ទីរសៀល នៅចំ​ណុ​ចភូមិវាល ឃុំរលាំងចក កម្លាំងប៉ូលិសស្រុកសំរោងទង បានបង្ក្រាបមុខ​ស​ញ្ញាសង្ស័យពាក់ព័ន្ធបានចំនួន ៦នាក់៖ ឈ្មោះ សេង វ៉ាន់ដា ប្រុស អាយុ ៣០ឆ្នាំ, ឈ្មោះ ឆក ដា​រ៉ា ប្រុស អាយុ ២៨ឆ្នាំ, ឈ្មោះ សួន ប្រឹមប្រិយ៍ ប្រុ​ស អាយុ ២៤ឆ្នាំ, ឈ្មោះ ម៉ន សាវិន ប្រុស អាយុ ១៩ឆ្នាំ​, ឈ្មោះ កែវ លី ប្រុស អាយុ ៣៥ឆ្នាំ​ និងឈ្មោះ ជា គឹមហួរ ប្រុស អាយុ ៣១​ឆ្នាំ នៅភូមិវា​ល,ភូមិអំពិលផ្អែម ឃុំរលាំងចក។ សមត្ថកិច្ច​ដក​ហូ​តម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀ​ន​០២កញ្ច​ប់,ទូរស័ព្ទដៃ ៤គ្រឿង​ រួមនឹងឧបករណ៍​ប្រើប្រា​ស់​គ្រឿងញៀនមួយចំនួន។ 

​ករណីទី៤-ថ្ងៃទី២៩​ សីហា​ ២០១៩ វេលាម៉ោង២​ រំលងអធ្រាត្រ​ នៅចំណុចភូមិច្រក ឃុំព្រៃក្រសាំង កម្លាំ​ងប៉ូលិសស្រុកឧដុង្គ បានបង្ក្រាបមុ​ខសញ្ញាសង្ស័យពាក់ព័ន្ធបានម្នាក់ ឈ្មោះ ហ៊ន រ៉ា ប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃទទុ​យ ឃុំយាអង្គ ស្រុកថ្ពង​។  ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់​។

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ ជួញដូ​រ រក្សាទុក​ ប្រើប្រាស់សារធាតុញៀន​ ក្រោយសា​កសួរ​ ជំនាញ​បានកសាងសំណុំរឿង​បញ្ជូន​ទៅ​អ​យ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការតា​មនីតិវិធី​បន្ដ៕

adverise with khmeread
tiger
Loading ad ...