ត្រាំថាស្រឡាញ់កូនស្រីណាស់ មិនដូចពាក្យអេចអូចរបស់នាងជំនួយការផ្ទាល់ខ្លួន ដែលនិយាយកុហកប្រាប់ទៅអ្នកកាសែតទេ

ប្រធានាធិបតីដូណាល់ ត្រាំបានប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រថា គាត់ស្រឡាញ់កូនស្រីរបស់គាត់ឈ្មោះ Tiffany ដោយបដិសេធរបាយាការណ៍ថា គាត់ខ្មាស់គេចំពោះទម្ងន់របស់នាង។

លោកត្រាំប្រាប់អ្នកកាសែតអំពីកូនស្រីរបស់ប្រពន្ធទី ២ Marla Maples ថា "នាងនឹងហៅខ្ញុំ នៅពេលនាងត្រូវទៅ Camp David (គឺជាកន្លែងលំហែមួយសម្រាប់ប្រធានាធិបតី មានទីតាំងនៅឧទ្យាន Caroctin Mountain Park)"។

ការការពាររបស់លោកត្រាំចំពោះទំនាក់ទំនងរបស់គាត់ជាមួយកូនស្រីធ្វើឡើង បន្ទាប់ពីការលាឈប់ពីជំនួយការផ្ទាល់ខ្លួនដ៏យូរអង្វែងរបស់គាត់គឺនាង Madeleine Westerhout កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនយោបាយរូបនេះបានរាយការណ៍ថា នាងជំនួយការបាននិយាយប្រាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកត្រាំដល់អ្នកកាសែតនៅពេលទទួលទានអាហារនៅសណ្ឋាគារមួយកាលពីថ្ងៃទី១៧ខែសីហាថា រូបនាងមានទំនាក់ទំនងល្អប្រសើរជាមួយត្រាំច្រើនជាងកូនស្រីរបស់គាត់ផ្ទាល់គឺ Ivanka និង Tiffany ទៅទៀត ហើយថាគាត់មិនបង្ហាញរូបភាពជាមួយ Tiffany ទេ ព្រោះនាងលើសទម្ងន់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...