RomeluLukaku: Gary Neville ឈប់និយាយអំពីអាជីពរបស់ខ្ញុំ

        ​អតីត​ខ្សែការ​ពាររបស់​ក្លឹប​ Man Utdកីឡាករ RomeluLukakuបាន​ប្រាប់​លោក Gary Neville ឲ្យឈប់​និយាយ​អំពីអាជីព​របស់ខ្លួនបន្តាប់ពី Neville បាន​បង្ហោះសារ​តាម​ទ្វីតធើ​កាល​ពីដើម​ខែ​នេះថា ខ្សែប្រយុទ្ធវ័យ​២៦​ឆ្នាំរូបនេះ​ឡើង​ទម្ងន់​ បន្ទាប់ពី​បានចូល​រួម​ជាមួយ​ក្រុម Inter Milan នៅ​ក្របខណ្ឌ​ Serie A ។

        ប៉ុន្តែ​កីឡាករ​អន្តរជាតិ​បែលហ្ស៊ិកដែលបានចុះ​កិច្ច​សន្យា​លេងជាមួយ Inter ៥​ឆ្នាំ​និងមានតម្លៃផ្ទេរ ៧៤​លានផោនរូបនេះ​បាន​ផ្តោត​លើ​ការអត្ថាធិប្បាយ​របស់​ Neville ក្នុង​បទសម្ភាសកាលពី​ថ្ងៃសុក្រ។

        Lukaku បាន​ប្រាប់ទូរទស្សន៍ BCC ថា “​កុំសួរ​ពី​អាជីព​របស់ខ្ញុំ។ ខ្ញុំព្យាយាម​ធ្វើ​អ្វីគ្រប់យ៉ាង ដើម្បី​ពង្រឹងសមត្ថភាពសម្រាប់ការប្រកួត”។

        Lukaku បន្តថា “​Neville អាច​និយាយអំពី​កាយសម្បទាររបស់ខ្ញុំទេ ប៉ុន្តែ​មិនត្រូ​វនិយាយអំពី​អាជីព​របស់ខ្ញុំនោះទេ ហើយថា ខ្ញុំមិនបានប្រឹងប្រែង​គ្រប់គ្រាន់នោះ។ វាគឺជារឿងដែល​មិនគួរនិយាយនោះទេ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab