ឃាត់បុរសម្នាក់ខ្ចីម៉ូតូមិត្តភក្តិយកទៅបញ្ចាំនៅណាហ្គាបាន៨០០ដុល្លារ, ​ចាញ់ល្បែងអស់

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ទៅតុលាការនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យឈ្មោះ ជុំ សុជាតិ ភេទប្រុស អាយុ​២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀល បន្ទាប់ពីរូបគេ បានខ្ចីម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ 1HE-8168 របស់ឈ្មោះ ភឿន សុផាត ភេទប្រុស អាយុ​២៣ឆ្នាំ ជាមិត្តភក្តិធ្វើការជាមួយគ្នា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០នាទី នៅចំណុចច្រកចូលផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា​។ 

​ខណៈពេកខ្ចីម៉ូតូជនសង្ស័យប្រាប់ថាជិះយកទៅដកលុយនៅធនាគារអេស៊ីលីដាមួយភ្លែត តែរូបគេបានជិះទៅណាហ្កាវើល ហើយយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំបានតម្លៃ ៨០០ដុល្លារអាមេរិក ហើយរូបគេបានយកលុយនោះទៅលេងល្បែងហ្គេមបាញ់ត្រីនៅកោះពេជ្រចាញ់អស់។ 

​បន្ទាប់មករូបគេ បានគេចខ្លួន ទៅពួនសម្រាកនៅផ្ទះរបស់មិត្តភក្តិរបស់រូបគេ នៅម្តុំវិមានឯករាជ្យ ព្រមទាំងបិទទូរស័ព្ទ ដើម្បីកុំឱ្យជនរងគ្រោះខលចូល និងរករូបគេឃើញ។ តែទោះបីខំលាក់ខ្លួនយ៉ាង ក៏រូបគេ នៅតែត្រូវបានសម្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ដដែល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab