adverise with khmeread 1

​ប្រធាន​ក្លឹប Atletico ស្វាគមន៍​ជានិច្ច​ចំពោះ​ការវិលត្រឡប់​របស់​កីឡាករ Diego Costa

​    ​ខ្សែប្រយុទ្ធ Chelsea គឺ​កីឡាករ Diego Costa នៅតែ​ជា​គោលដៅ​ទីមួយ​របស់​ក្រុម Atletico Madrid នៅ​រដូវក្តៅ​នេះ​បន្ទាប់​ប្រធាន​ក្លឹប​លោក Enrique Cerezo បាន​លាតត្រដាង​ថា គាត់​នឹង​ស្វាគមន៍​រូបគេ​មកកាន់​ទ្រនំ​ចាស់​វិញ​គ្រប់ពេលវេលា​។​

​    ​អត្ត​ច​រិ​ករ​បស់ Costa នៅ​តោ​ខៀវ ប្រហែលជា​ធ្វើឱ្យ​រូបគេ​បាត់បង់​កន្លែង​នៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅពេលដែល​លោក Vicente del Bosque នឹង​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​សម្រាប់​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ​នៅថ្ងៃនេះ ហើយ​វា​ក៏​ជា​ពេលវេលា​ដែល Chelsea អាច​នឹង​លក់​ខ្សែប្រយុទ្ធ​រូបនេះ​នៅ​រដូវក្តៅ​នេះដែរ​។​

​    ​និយាយ​ជាមួយ​វិទ្យុ COPE របស់​អេ​ស្ប៉ា​ញ​កាលពី​ខែ​មុន លោក Cerezo បាន​និយាយថា "​យើង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​កីឡាករ​ដែល​ចាក​ចេញពី​ក្លឹប​នេះ​។ គាត់ (Costa) ជា​កីឡាករ​ល្អ​ម្នាក់ ប៉ុន្តែ​គាត់​ជា​កីឡាករ​របស់ Chelsea​។ យើង​នឹងធ្វើ​អ្វីដែល​អាចទៅរួច​ហើយ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​ថា​តើ Chelsea នឹង​ឆ្លើយ​យ៉ាងម៉េច ព្រោះ​រឿង​ទាំងនេះ​វា​មិន​ស្ថិតនៅលើ​យើង​ទេ​"​។​

​    ​ប៉ុន្តែ​នៅពេលដែល​ត្រូវបាន​សួរថា​តើ​ក្លឹប​នឹង​នាំ Costa មកវិញ លោក Cerezo បាន​ឆ្លើយថា "​យើង​តែងតែ​ព្យាយាម​នាំ​កីឡាករ​ល្អៗ​ហើយ Diego ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់