ខឹងឪពុកស្តីបន្ទោស​ កូនទាញព្រនង់សំពងឪពុកបែកក្បាលនិងបាក់ដៃ

​ក្រចេះ​ ៖​ កូនប្រុសអកតញ្ញូម្នាក់បានយកព្រនង់វាយសំពងក្បាលឪពុកបង្កើតរបួសបែកក្បាលនិងបាក់ដៃធ្ងន់ធ្ងរ​​ ត្រូវបានប៉ូលិសស្រុកឆ្លូងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ សីហា ២០១៩ នៅលំឋានជនរងគ្រោះក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង​ ខេត្តក្រចេះ​។ 

​ប៉ូលិសនិយាយថា​ អំពើហិង្សានេះផ្តើមដោយសារទំនាស់ពាក្យសម្តីតិចតួចដោយបុរសរងគ្រោះជាឪពុកឈ្មោះ ត្រង់ ឃឿន អាយុ៥៣ឆ្នាំ បានស្តីបន្ទោសរឿងមិនឱ្យកូនយកគោយន្តទៅប្រើ ហើយជនដៃដល់ជាកូនប្រុសឈ្មោះ ឃឿន ឃុន អាយុ២៥ឆ្នាំ បានស្រវាយកព្រនង់វាយសំពងក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

​ជនដៃដល់ជាកូនត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពីបង្កហេតុ ខណៈបុរសជាឪពុកបានរងរបួសដោយបែកក្បាលនិងបាក់ដៃ​ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab