កម្លាំង​អាវុធហត្ថស្រុកឳរ៉ាល់ឃាត់បុរសម្នាក់ធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់

កំពង់ស្ពឺ​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឳរ៉ាល់បានឃាត់ខ្លួនជនសង្ស័យម្នាក់​ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់​​។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យឈ្មោះ ឃីម សាន ភេទប្រុស អាយុ៤១ឆ្នាំមុខរបរធ្វើជាងសំណង់ មានទីលំនៅភូមិសំរោង សង្កាត់ត្រាច ក្រុងព្រៃវែងខេត្តព្រៃវែង បានលួចសម្ភារៈសំណង់របស់ ឈ្មោះ មៀន ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់គ្រឿងសំណង់មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។ 

​កម្លាំងបានដកហូតសម្ភារៈវត្ថុតាង រួមមាន​ ១-ផ្លែស្វានបុកចំនួន២០០ដើម,២-ផ្លែកាត់ការ៉ូចំនួន២០សន្លឹក,៣-ម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ីគីLET ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1Q.0026 ជារបស់ជនសង្ស័យ។

​ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួច ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់​ ឃាត់បាន ជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab