តួកូនជ្រូកដើមកំណើតលីបង់ដ៏ល្បីលាតត្រដាងប្រាប់ BBC ពីមូលហេតុនាងត្រូវគេបោកឱ្យប្រឡូកវិស័យកុនកូនជ្រូក និង រៀបរាប់រឿងរ៉ាវរសើបទាក់ទងនាងថតទាំងស្លៀកពាក់ឈុតអ៊ីស្លាម

អតីតតារាសិចម្នាក់ដែលទទួលបានសារគំរាមសម្លាប់សម្រាប់ការថតរឿងកូនជ្រូកក្នុងឈុតសម្លៀកបំពាក់ Hijab បាននិយាយគាស់កកាយអំពីរបៀបដែលការតស៊ូជម្នះនឹងការឡើងទម្ងន់របស់នាងនៅកុមារភាព និងការបាត់បង់ការគោរពលើខ្លួនឯង បាននាំឱ្យនាងចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្តមនុស្សពេញវ័យ។

មុនពេលក្លាយជាតារាសិចដ៏ល្បីល្បាញបំផុតនៅក្នុងរឿងកូនជ្រូក នាង Mia Khalifa អាយុ ២៦ ឆ្នាំគឺដូចនារីអាមេរិកវ័យខ្ទង់ ២០ ឆ្នាំផ្សេងទៀតដែរ។ តារាសិចជនជាតិលីបង់រូបនេះបានធ្វើអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់នាងកាលពីតូច និងបានសិក្សាប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យ Texas ។

ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយពិធីករ Stephen Sackur នៅលើកម្មវិធី HARDtalk របស់ប៉ុស្ដ៍ BBC នាងត្រូវបានគេស្នើសុំឱ្យពន្យល់ពីអ្វីដែលជំរុញឱ្យនាងសម្តែងនៅក្នុងខ្សែភាពយន្តមនុស្សពេញវ័យក្រោយរៀនចប់មហាវិទ្យាល័យ បន្ទាប់ពីបុរសម្នាក់បានជួបនាងតាមផ្លូវរួចល្បួងនាងឱ្យថតម៉ូឌែលស្រាតធម្មតាៗបែបសិល្បៈ។

នាងនិយាយថា "ខ្ញុំមិនគិតថា ការគិតបន្ទាបខ្លួនឯងគឺទើសគេគ្រប់គ្នានោះទេ។ វាមិនសំខាន់ថាអ្នកមកពីគ្រួសារអស្ចារ្យ ឬគ្រួសារអន់ៗនោះទេ"។

Mia បានបកស្រាយថា បញ្ហានៃការគិតបន្ទាបបន្ថោកខ្លួនឯងចាប់ផ្ដើមកើតឡើង នៅពេលនាងនៅក្មេង និង ផ្នែកមួយនៃកូនចិត្តដែលជំរុញនាងឱ្យហ៊ានថតសិច គឺ ដោយសារនាងចង់ឱ្យគេចាប់អារម្មណ៍នឹងខ្លួនប្រាណដ៏ស្អាតរបស់នាងពេលធំពេញក្រមុំ។

នាងនិយាយថា "ខ្ញុំបានពុះពារជម្នះការលំបាកដោយសារទម្ងន់របស់ខ្ញុំ។ ខ្ញុំមិនដែលមានអារម្មណ៍ទាក់ទាញ ឬស័ក្ដិសមនឹងទទួលបានការយកចិត្តទុកដាក់ពីប្រុសៗនោះទេ។ ភ្លាមៗនោះឆ្នាំដំបូងនៃមហាវិទ្យាល័យខ្ញុំចាប់ផ្តើមស្រកទម្ងន់ប្លែកមិនធម្មតា នាំឱ្យមានរាងស្រឡូនស្អាត" ។

Mia បានស្រកទម្ងន់ប្រហែលជា ២២ គីឡូក្រាម ប៉ុន្ដែនាងនៅតែមិនមានអារម្មណ៍សុវត្ថិភាពអំពីដើមទ្រូងរបស់នាងទេ ដែលវាជារឿងដំបូងគេត្រូវដោះស្រាយ ពេលចាប់ផ្តើមស្រកទម្ងន់។ និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យរូបនេះបានជ្រើសរើសយកការវះកាត់ពង្រីកដើមទ្រូង ហើយបន្ទាប់ពីនោះ នាងនិយាយថា នាងចាប់ផ្ដើមទទួលបានការទាក់ទាញពីបុរសៗ ដែលនាងមិនធ្លាប់ស្គាល់។

ផ្នែកមួយនៃការភ័យខ្លាចរបស់នាងគឺថាប្រសិនបើនាងបំពេញនូវអ្វីដែលបុរសចង់បានពីនាងឬរំពឹងពីនាងទេ ការចាប់អារម្មណ៍នោះនឹងបាត់ទៅវិញ។ នាងបានសារភាពថា "បន្ទាប់ពីទទួលបានអារម្មណ៍ដែលមិនធ្លាប់មានពីមុនមក គឺការទទួលស្គាល់ថាស្អាតនិងការសរសើរជាលើកដំបូង ខ្ញុំមិនចង់ឱ្យវាបាត់ទៅវិញទេ"។

Mia គឺកំពុងស្ថិតនៅក្នុងក្រុងម៉ៃអាមីនៅពេលបុរសម្នាក់ចូលមករកនាងសួរអំពីការចូលរួមក្នុងឧស្សាហកម្មភាពយន្តមនុស្សពេញវ័យ ប៉ុន្តែនាងបានពន្យល់ថា គាត់មិនបាននិយាយភ្លាមអំពីការចូលប្រឡូកកុនសិចទេ។

នាងបានរំលឹកថា «គាត់មិនមែនចូលមកនិយាយភ្លាមថា "ហេ ចង់ថតកុនសិចទេ?" មិនមែនចឹងទេ គឺគាត់និយាយសរសើរថា "នាងស្អាតណាស់ តើនាងចង់ថតបង្ហាញម៉ូតទេ? ដឹងទេ នាងមានដងខ្លួនស្អាតណាស់។ ខ្ញុំគិតថានាងនឹងអស្ចារ្យសម្រាប់ការថតម៉ូឌែលស្រាត"។ រឿងរ៉ាវគឺអ៊ីចឹង»។

នាងបាននិយាយថាស្ទូឌីយោថតគឺពោរពេញដោយបរិយាកាសរាក់ទាក់ណាស់ ហើយស្ថិតក្នុងទីតាំងល្អទៀត។ វាពិតជាស្អាតឥតខ្ចោះ មនុស្សក៏មានភាពរួសរាយ ហើយតុរបស់បុគ្គលិកត្រូវបានតុបតែងជាមួយរូបថតគ្រួសារ។ គ្មានអ្វីដែលធ្វើឱ្យនាងមានអារម្មណ៍មិនស្រួលទេ។

នាងនិយាយថា "ខ្ញុំពិតជាមិនបានឃើញខ្លួនឯងជាជនរងគ្រោះទេ។ ខ្ញុំមិនចូលចិត្តពាក្យរងគ្រោះនោះទេ។ ខ្ញុំបានធ្វើការសម្រេចចិត្តដោយខ្លួនឯង ទោះបីវាជាការសម្រេចចិត្តដ៏អាក្រក់ក៏ដោយ។ ខ្ញុំគិតថាមានអ្វីដែលចាំបាច់ត្រូវតែផ្លាស់ប្តូរអំពីរបៀបដែលស្ត្រីៗត្រូវគេចូលញ៉ែ"។

នាងក៏បាននិយាយអំពីការសម្រេចចិត្តថា "ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់" ដែលវាមិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទំនាក់ទំនងរបស់នាងជាមួយគ្រួសារទៀតផង។

"ពួកគាត់បានបដិសេធខ្ញុំនៅពេលពួកគេដឹងរឿងរ៉ាវទាំងអស់។ ខ្ញុំមានអារម្មណ៍ថាផ្តាច់ខ្លួនទាំងស្រុងពីពិភពលោក និងគ្រួសារខ្ញុំ និងមនុស្សនៅជុំវិញខ្ញុំ។ ជាពិសេសបន្ទាប់ពីខ្ញុំឈប់ពីការងារ នៅពេលដែលខ្ញុំនៅម្នាក់ឯង ទោះបីខ្ញុំចាកចេញក៏ដោយ។ ហើយខ្ញុំទើបតែដឹងថាមានកំហុសខ្លះមិនអាចអត់ទោសបានទេ។ ប៉ុន្ដែទុកឱ្យពេលវេលាជាអ្នកព្យាបាលរបួសទាំងអស់ទៅចុះ ហើយឥឡូវនេះអ្វីៗបានធូរស្រាលហើយ"។

នៅពេលត្រូវបានគេសួរថាតើនាងមានអារម្មណ៍ព្រួយទេក្នុងការថតខ្សែភាពយន្តក្នុងសម្លៀកបំពាក់អ៊ីស្លាម Hijab នាង Mia បាននិយាយថា នាងបានប្រាប់ផលិតករថានាងច្បាស់ជាត្រូវគេសម្លាប់ជាមិនខាន ប៉ុន្តែពួកគេបែរជាសើច ហើយមិនខ្វល់អ្វីទាំងអស់ គិតតែពីឱ្យថតតាមបញ្ជា។ នាងបន្តថា នាងមិនហ៊ានបដិសេធទេ ព្រោះមានការសម្លុតកំហែង ហើយបើពុំថតតាមពួកគេទេ ច្បាស់ជាលែងជាការថតកុនកូនជ្រូកទៀតហើយ គឺវានឹងទៅជាការចាប់រំលោភព្រៃផ្សៃតែម្តង។

នាងបង្ហើបឱ្យដឹងដែរថា គេនិយាយតៗគ្នាថា អ្នកដឹកនាំរឿងមិនបង្ខំតារាសិចឱ្យរួមភេទតាមក្បាច់ដែលនាងមិនចង់នោះទេ ប៉ុន្តែជាក់ស្តែង ឱ្យតែគេបញ្ជាឱ្យថតស្អី គឺថតតាមគេហើយ មិនអាចបដិសេធបានទេ៕ 

 

adverise with khmeread
tiger
Loading ad ...