ម្ចាស់ឡានជាប់បត់ជើងធំ​ ចោរលួចបើកឡានរត់, តែគេចមិនរួច

​កំពង់ស្ពឺ​ ៖​ អ្នកបើកឡានដឹកកម្មកររោងចក្រទៅធ្វើការ​ ខណៈដើរប្រមូលកម្មករតាមផ្ទះហើយឈឺបត់ជើងធំមួយភ្លែត​ ត្រូវចោរម្នាក់លួចបើកឡានយ៉ាងលឿន​ ធ្វើឱ្យម្ចាស់ឡានដាច់...រត់ដេញតាមនិងប្តឹងដល់ប៉ូលិសជួយធ្វើអន្តរាគមន៍ស្ទាក់ចាប់បានចោរភ្លាមៗ​ នាថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០១៩​ ចន្លោះ​ម៉ោង​៦ព្រឹក​ ស្ថិត​នៅចំណុចភូមិត្រពាំងរុណ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ គីម ចាន់ថន ភេទប្រុសអាយុ​៣២ឆ្នាំរស់នៅភូមិគោល ឃុំទួ​លព្រេជ ស្រុកអង្គស្នួ​ល ខេត្តកណ្តាល បានធ្វើសកម្មភាពលួ​ចរថយ​ន្ត ម៉ាក​ ហ៊ីហិនដាយ ពណ៌ខៀ​វពាក់ផ្លាកលេខ ភ្នំពេញ 2N 8805  ប្រភេទមួ​យតោនសម្រាប់ដឹកកម្មករ នៅចំណុចភូមិត្រពាំងរុណ ឃុំដំណា​ក់រាំ​ង​។ 

​ក្រោយធ្វើ​សកម្មភាព​ជនល្មើស​បានបើករថយន្ដ​សំដៅ​ចូលមកក្នុងព្រៃចម្ការបារាំង ស្ថិត​ភូមិស្តុកស្លាត ឃុំភ្នំតូច ប៉ុន្តែ​ជាអកុសលដោយសារតែ​កម្លាំងប៉ូលិស​បានដេញតាមពីក្រោយ​ផ​ងធ្វើឱ្យជនល្មើសមានការភិតភ័យ​បើករថ​យ​​ន្តភ្លេចមើលផ្លូវ​បណ្ដាលឱ្យជាប់ផុង​បើកទ្វារត់យ​កតែប្រាសអាយុ​។ តែ​ជនល្មើស​មិនអាចរត់រួច​ ត្រូវសមត្ថកិច្ចឃាត់ខ្លួ​នភ្លាមៗ​។ 

​តាមការបញ្ជាក់​អះអាង​ពីម្ចាស់រថយន្ត​និងជាតៃ​កុងឡាន​ឈ្មោះ​ ភី សុភ័ក្ក​ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្តុកស្តាត​ ឃុំភ្នំតូច ស្រុក​ឧដុង្គ​ ថាន  ជន​សង្ស័យដែលបានធ្វើសកម្មភាពលួចរថយន្តរបស់​ខ្លួន​ គឺឆ្លៀតឱកាសនៅពេលគាត់ចុះពីលើរថយន្តដើរស្រែកហៅម៉ូយដែលត្រូវជិះរថយន្ដរបស់គា​ត់​។ ស្របពេល​នោះគាត់មិនស្រួលក្នុងពោះផងក៏​ស្វែងរកកន្លែងគួរសម​ ស្រាប់តែឮសម្លេងរថយន្តបើកចេញ​រោទិ៍ម៉ាស៊ីនយ៉ាងខ្លាំងធ្វើឱ្យគាត់ដាច់...ងើប​ រត់តាមផ្សែងរថយន្ដរួចក៏រាយការណ៍ជូនសមត្ថកិ​ច្ច​ឱ្យជួយស្ទាក់ចាប់ចោរលួចរថយន្ដរប​ស់គាត់។ 

​​ដោយបានគោលការណ៍អនុញ្ញាតពីលោ​កឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការប៉ូលិសខេត្ដ​ និងឯកភាពពីរព្រះរាជអាជ្ញា​​បា​នប្រគ​ល់រថយន្ដឱ្យទៅម្ចាស់គាត់វិញ​។ ចំណែ​ក​ជន​ស​ង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ ប៉ូលិសជំនាញ​បានសា​កសួរ​និងកសាងសំណុំរឿង​បញ្ជូន​ទៅស្នងការដ្ឋាន​​​ខេត្ត​ ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab