បុរសថៃម្នាក់អាយុ ១២៨ ឆ្នាំ ក្លាយជាមនុស្សចាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រថៃ តែទាល់តែមានការបញ្ជាក់ជាអន្តរជាតិទៀត ទើបក្លាយជាមនុស្សអាយុវែងដាច់គេលើលោក

បុរសឈ្មោះ Aon Phanchumphu ឥឡូវកំពុងរស់នៅតំបន់ឆៃវ៉ាន់ក្នុងខេត្តឧដនថានី ជាមួយភរិយាអាយុ ៧០ ឆ្នាំរបស់គាត់ ដែលគាត់បានរៀបការជាមួយក្នុងឆ្នាំ ១៩៦៤ ពេលលោកយាយទើបមានអាយុ ១៥ ឆ្នាំ ហើយគាត់មានអាយុ ៧៣ ឆ្នាំ។ 

វាជាអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល យោងតាមគូស្នេហ៍វ័យចាស់ទាំងគូនិយាយប្រាប់អ្នកយកព័ត៌មានថៃក្នុងសប្តាហ៍នេះ។

បុរសថៃម្នាក់នេះប្រហែលជាមនុស្សវ័យចំណាស់ជាងគេដែលរស់នៅលើផែនដីឆ្លងកាត់ប្រវត្តិសាស្រ្តរបស់ខ្លួនតាំងពីមុនការបញ្ចប់ទាសភាពរហូតដល់ប្រទេសថៃសម័យទំនើប ដែលយើងឃើញសព្វថ្ងៃ។ នៅអាយុ ១២៨ ឆ្នាំ លោកតា Aon Phanchumphu ដែលកើតក្នុងឆ្នាំ១៨៩១ក្នុងរជ្ជកាលស្តេចជូឡាឡុងកន គឺជាបុរសមានសុខភាពល្អនិងស្វាហាប់ និងបច្ចុប្បន្នកំពុងរស់នៅយ៉ាងរីករាយនៅខេត្តឧដុនថានីជាមួយប្រពន្ធនិងគ្រួសាររបស់គាត់។

ទិន្នន័យផ្លូវការភាគច្រើនលើពិភពលោកកត់ត្រាមនុស្សរស់នៅយូរជាងគេលើពិភពលោក គឺត្រឹមអាយុខ្ទង់ ១១៧ ដល់ ១២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកតាអូនអាចរស់នៅរហូតដល់អាយុ ១២៨ ឆ្នាំ ហើយថែមទាំងមានកាយសម្បទាមាំមួនទៀតផង។ 

អាយុ ១២៨ ឆ្នាំរបស់គាត់នឹងធ្វើឱ្យគាត់ក្លាយជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោកយ៉ាងងាយ ប៉ុន្តែនេះតម្រូវឱ្យមានការផ្ទៀងផ្ទាត់ជាអន្តរជាតិសិន ទោះបីជាមានអត្តសញ្ញាណប័ណ្ណផ្លូវការក៏ដោយ។

កាលពីមុនមានការសង្ស័យខ្លះអំពីអាយុនៅតំបន់ជាច្រើននៃប្រទេសថៃដោយសារការរាយការណ៍អំពីការស្លាប់និងការកើតមិនត្រូវបានអនុវត្តជាសកលនៅតាមតំបន់ដាច់ស្រយាលរហូតដល់ពេលបច្ចុប្បន្ននេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...