ទីបញ្ចប់នៃការដាក់ធ្មេញ? អ្នកវិទ្យាសាស្ត្របង្កើតវត្ថុធាតុមួយជួយឱ្យដុះធ្មេញធម្មជាតិឡើងវិញ

វាជា "ការប្រឹងប្រែងជាយូរមកហើយ" សម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការព្យាយាមជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ដែលត្រូវទៅរកពេទ្យដាក់ធ្មេញចំណាយលុយនិងពេលវេលា។

ឥឡូវនេះ អ្នកស្រាវជ្រាវបានបង្កើតវត្ថុធាតុមួយ ដែលអាចជួយមនុស្សបណ្តុះធ្មេញធម្មជាតិឡើងវិញ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសៅរ៍ទី៣១សីហា។

នៅពេលដែលមនុស្សញ៉ាំស្ករច្រើនពេក វានឹងធ្វើឱ្យមានប្រហោងក្នុងធ្មេញ ព្រោះស្រោមការពាររបស់វាត្រូវបានធ្វើឱ្យពុកផុយដោយសារជាតិផ្អែម។

ចម្លើយតែមួយគត់គឺស្ថិតនៅលើកៅអីរបស់ពេទ្យធ្មេញ កន្លែងដែលធ្មេញប្រយោងត្រូវបានប៉ះជាមួយស៊ីម៉ង់ត៍ឬជ័រ ដែលអាចនឹងនាំឱ្យមានមេរោគឆ្លង ឬត្រូវការជំនួសវានៅច្រើនឆ្នាំក្រោយ នៅពេលដែលវារលុង។

ឥឡូវអ្នកវិទ្យាសាស្ត្របានប្រើផូស្វាតកាល់ស្យូមតូចៗ ដែលអាចធ្វើឱ្យក្លាយទៅជាកូនធ្មេញរឹងភ្លាមៗក្នុងរយៈពេលតែប៉ុន្មានម៉ោង។ កូនធ្មេញទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាពផ្សាំក្នុងមាត់នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ការបណ្តុះធ្មេញធម្មជាតិឡើងវិញគឺត្រូវចំណាយពេលពិសោធន៍ពីរបីឆ្នាំទៀតទម្រាំយកមកសាកល្បងចំពោះមនុស្ស។

លោកវេជ្ជបណ្ឌិត Zhaoming Liu សហអ្នកនិពន្ធនៃការសិក្សាមកពីសាកលវិទ្យាល័យ Zhejiang University ក្នុងប្រទេសចិន និយាយថា "ធ្មេញបង្កើតថ្មីថ្មោងរបស់យើងមានរចនាសម្ព័ន្ធស្រដៀងគ្នា និង លក្ខណៈសម្បត្តិមេកានិចស្រដៀងនឹងធ្មេញធម្មជាតិដែរ។ យើងសង្ឃឹមថានឹងអាចធ្វើការបណ្តុះធ្មេញបែបធម្មជាតិបានសម្រេច ដែលបង្កើតចេញពីវត្ថុធាតុខុសគ្នាទាំងស្រុង ហើយយើងសង្ឃឹមថានឹងធ្វើការពិសោធចំពោះមនុស្សក្នុងពេលមួយឬពីរឆ្នាំទៀត ប្រសិនបើវាដំណើរការទៅដោយរលូន"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...