សាស្ត្រាចារ្យវិស្វកម្មមួយក្រុមកំពុងអង្គុយក្នុងយន្តហោះរង់ចាំចេញដំណើរ ស្រាប់តែកាពីទែនចូលមកប្រាប់រឿងភ្ញាក់ផ្អើលមួយ ពួកគាត់នាំគ្នារត់ខ្ទេច លើកលែងតែសាស្ត្រាចារ្យម្នាក់អត់ព្រមទៅណា

សំណើច ៖ សាស្ត្រាចារ្យវិស្វកម្មមួយក្រុមបានកំពុងអង្គុយរង់ចាំយន្តហោះចេញដំណើរ ស្រាប់តែកាពីទែនចូលមកកាប៊ីនភ្ញៀវ រួចប្រកាសដំណឹងភ្ញាក់ផ្អើលថា យន្តហោះទាំងមូលត្រូវបានរចនាឡើង និងកសាងដោយនិស្សិតឆ្នាំទី៤របស់ពួកគាត់។ 

ដោយបានស្តាប់ឮដូច្នេះ ពួកសាស្ត្រាចារ្យចាប់ផ្តើមភ័យស្លន់ស្លោរ ប្រញាប់នាំគ្នាចុះពីលើយន្តហោះ លើកលែងតែសាស្ត្រាចារ្យម្នាក់ សុខចិត្តអង្គុយស្ងៀមតែម្នាក់ឯងមិនព្រមទៅណា។

សាស្ត្រាចារ្យផ្សេងទៀតស្រែកហៅឱ្យគាត់ចុះពីលើយន្តហោះជាប្រញាប់ដើម្បីសង្រ្គោះអាយុជីវិតរបស់គាត់ តែគាត់បានឆ្លើយតបវិញថា "ធ្វើចិត្តឱ្យត្រជាក់ ខ្ញុំបានតាមដានការសិក្សារបស់និស្សិតទាំងអស់នោះតាំងពីឆ្នាំទីមួយរហូតដល់ឆ្នាំទីបួន ពួកគេមិនអាចដោះស្រាយកូនលំហាត់ Calc I មួយបានផង។ ខ្ញុំបានទៅមើលផ្ទាល់ការងាររបស់ពួកគេនៅមន្ទីរពិសោធន៍ និង ពិនិត្យលំហាត់គណិតវិទ្យារបស់ពួកគេ ដូច្នេះបានដឹងច្បាស់ពីជំនាញរបស់ពួកគេអស់ហើយ។ ខ្ញុំជឿថា យន្ដហោះមិនអាចសូម្បីបញ្ឆេះម៉ាស៊ីនឱ្យឆេះផងទេ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab