ញាក់សាច់! នេនៗនៅថៃប្រកួតហ្គេមអនឡាញឈ្នះពានក្នុងកម្មវិធីរបស់ Esports

លោកនេនថៃបីអង្គកាលពីពេលថ្មីៗនេះបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងការរិះគន់យ៉ាងសម្បើមមកជាមួយគ្នាផងដែរ បន្ទាប់ពីនេនទាំងបីអង្គបានឈ្នះការប្រកួតប្រជែងហ្គេមអនឡាញមួយ ដោយមានសិទ្ធិទៅលេងវគ្គជម្រុះបន្ទាប់ទៀតក្នុងការប្រកួតហ្គេមលំដាប់ថ្នាក់ពិភពលោក Esports។ ការប្រកួតហ្គេមប្រចាំឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯបរិវេណសាកលវិទ្យាល័យ Khon Kaen University ខេត្ត Nong Khai។

ក្រុមលោកនេនគឺជាសាមណៈសិស្សមកពីវិទ្យាល័យ Balee Sathit Suksa ក្នុងប្រទេសថៃ និងជាសាលាដែលគេស្គាល់ជាកន្លែងអប់រំសង្ឃក្មេងៗនៅក្នុងតំបន់ភាគខាងជើងខេត្ត Nong Khai។

តេជគុណ Kokkiad Chaisamchareonlap ដែលជានាយកនៃសាលា Balee Sathit Suksa បានមានសង្ឃដីកាថា "នេនទាំងនេះចង់សាកល្បង់ចូលរួមក្នុងកម្មវិធីហ្គេម ដូច្នេះយើងផ្តល់ឱ្យពួកគេនៅឱកាសទាំងនោះ យើងមិនរំពឹងថាពួកគេពិតជាឈ្នះមែនសោះ"។

សាលារៀននេះត្រូវបានឧទ្ទិសជូនទៅកាន់សាមណៈសិស្សក្មេងៗ ដែលសិក្សាអំពីសាសនាសម្រាប់រយៈពេល ២០ម៉ោងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាដែលនៅសល់ត្រូវបានចំណាយទៅលើកម្មវិធីសិក្សាបែបប្រពៃណី។ យោងតាមសេចក្តីរាយការណ៍ថៃបានឱ្យដឹងថា កូននេនទាំងនេះត្រូវបានណែនាំឱ្យស្គាល់ទៅកាន់ពិភពការប្រកួតប្រជែងហ្គេម Esports តាមរយៈថ្នាក់កុំព្យូទ័រ ដែលសង្ឃមួយចំនួនមានការពេញចិត្តខ្លាំង និងបានចាប់ផ្តើមហ្វឹកហាត់ជារៀងរាល់ ពេលដែលនេនៗមានពេលវេលា។ ជាក់ស្តែងវាជារឿងឆ្គាំឆ្គងបំផុតក្នុងការឃើញអ្នកប្រកួតគ្រងស្បង់ជីវរ ឈានជើងចូលទៅកាន់ការប្រកួតហ្គេមលំដាប់អន្តរជាតិមួយនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab