ចោរចូលមកប្លន់ក្នុងបារមួយនៅអាមេរិកមានទាំងអាវុធមួយដើមឡើងវែង អ្នកចូលផឹកភ័យរាគនោមគ្រប់គ្នា លើកលែងតែបុរសចិត្តសឿងម្នាក់នេះ ជក់បារី ផឹកស្រាធ្វើព្រងើយ ហើយថែមទាំងកញ្ឆក់យកទូរស័ព្ទពីដៃចោរវិញទៀត

ការជួបជុំគ្នាផឹកស្រានាពេលរាត្រីដ៏មានសេចក្តីសុខនៅក្នុងបារមួយកន្លែងនៅឯទីក្រុង St Louis រដ្ឋ Missouri ត្រូវបានបំផ្លាញមួយរំពេច បន្ទាប់ពីចោរប្លន់មួយរូបបានដើរចូលទៅក្នុងបារដោយមានកាំភ្លើងវែងមួយដើមកាន់សម្ញែងនៅក្នុងដៃ។ មនុស្សគ្រប់គ្នានៅក្នុងបារមានភាពភ័យខ្លាច និងស្តាប់តាមបង្គាប់ទាំងស្រុងរបស់ចោរ ហើយបាននាំគ្នាពួនក្រោមតុគ្រប់ៗគ្នា ប៉ុន្តែចម្លែកតែបុរសមួយរូបបានបន្តអង្គុយយ៉ាងរំភើយហាក់មិនមានអ្វីកើតឡើង។

វីដេអូមួយបង្ហោះដោយលោក John Kimack ផ្តិតចេញពីកាមេរ៉ាសុវត្ថិភាពកាលពីថ្ងៃទី២៨សីហា បានបង្ហាញពីសកម្មភាពចោរមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលបារ ហើយជាក់ស្តែងបានភ្ជង់បុរសដ៏ក្លាហានម្នាក់នៅក្នុងវីដេអូឱ្យទៅចូលរួមពួននៅក្រោមតុដូចអ្នកដទៃទៀតដែរ ប៉ុន្តែគាត់បានបដិសេធ ហើយថែមទាំងឆក់ទូរស័ព្ទដៃមកវិញមិនខ្ចីខ្វល់ពេលដែលចោរទាញទូរស័ព្ទចេញពីដៃរបស់គាត់។

ជំនួសមកវិញ ពេលដែលចោរធ្វើសកម្មភាពយករបស់មួយចំនួនចេញពីបារ បុរសក្លាហាន ដែលមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ បានដកដែកកេះដុតបារីជក់យ៉ាងរំភើយមិនខ្វល់ពីបរិយាកាសជុំវិញរបស់ខ្លួនគាត់នោះទេ។ តើនេះគ្រាន់តែជាយប់ចោរប្លន់ដដែលៗដទៃទៀតនៅទីក្រុង St Louis ឬ?។

យោងតាមលោកស្រី Dana Wright អ្នកសារព័ត៌មានមួយរូបរបស់វេបសាយ KMBZ បានឱ្យដឹងថា សុភាពបុរសដ៏ក្លាហានរូបនេះ ថែមទាំងបានប្រាប់ទៅចោរប្លន់ថា "អត់បាច់ខ្វល់អីទេ។ បាញ់អញមក។ អញអត់ខ្វល់ទេ"។ យោងតាមវេបសាយ New York Post ចោរប្លន់បានដើរចេញពីហាងជាមួយនឹងទ្រព្យសម្បតិរបស់មនុស្សគ្រប់គ្នាងក្នុងបា និងលុយមួយចំនួនទៅជាមួយ ប៉ុន្តែមិនបានយកអ្វីដែលជាកម្មសិទ្ធិរបស់បុរសក្លាហានអង្គុយជក់បារីមិនខ្ចីខ្វល់ក្នុងវីដេអូទៅជាមួយទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab