ប្រិយមិត្ត Arsenal បានកំពុងប្រមូលគ្នីគ្នាធ្វើញត្តិដើម្បីទម្លាក់ប្រធានក្លឹបចេញពីតំណែង ហើយញត្តិថ្មីនេះពិតជាមានសន្ទុះខ្លាំងជាងការរំពឹងទុកទៅទៀត។
លើកនេះពួកគេកំពុងធ្វើយុទ្ធនាការប្រឆាំងម្ចាស់ភាគហ៊ុនធំគឺលោក Stan Kroenke។ ញត្តិនេះបានចាប់ផ្តើមកាលពីខែមុនដែលមានឈ្មោះថា "បញ្ឈប់លោក Stan Kroenke ពីការបំផ្លាញក្លឹបបាល់ទាត់ Arsenal" ហើយវាបានចាប់ផ្តើមស្ទុះយ៉ាងខ្លាំង។
មនុស្សជិត ៤០០០ នាក់បានចុះឈ្មោះដើម្បីដាក់ញត្តិក្នុងវេបសាយ change.org ហើយវាកំពុងតែកើនឡើងជាលំដាប់ខណៈលោកអ្នកកំពុងអានអត្ថបទនេះ។
គោលដៅដែលពួកគេសង្ឃឹមទទួលបានពីញត្តិនេះគឺ៖
១. បញ្ឈប់ការបំផ្លិចបំផ្លាញរបស់លោក Stan Kroenke ទៅលើក្រុម Arsenal
២. កាត់បន្ថយតម្លៃសំបុត្រការប្រកួត
៣. ចំណាយលុយទៅលើកីឡាករលំដាប់ថ្នាក់ពិភពលោក
៤. ឈ្នះពាន Premier League
៥. យកម្ចាស់ក្លឹប Arsenal ណាដែលខ្វល់ពីក្លឹប
ប្រិយមិត្ត Arsenal ក៏អាចចូលរួមការដាក់ញត្តិនេះ នៅទីនេះផងដែរ៕
