បាតុករដុតរនាំងបាំងផ្លូវឆេះហុយពេញកណ្តាលក្រុងហុងកុង ដើម្បីទប់ទល់នឹងប៉ូលិស ដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក

ភាពវឹកវរបានកើតឡើងចំកណ្តាលបេះដូងហិរញ្ញវត្ថុរបស់ហុងកុងកាលពីយប់ថ្ងៃសៅរ៍នៅពេលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើក្រុមបាតុករ ដែលប្រឆាំងនឹងការហាមឃាត់ការប្រមូលផ្តុំគ្នានិងយកផ្លូវធ្វើជាកន្លែងតវ៉ា ១៣ សប្តាហ៍ជាប់ៗគ្នា ស្របពេលកំពុងមានការគំរាមពីចិនកាន់តែច្រើនឡើង។

ប៉ូលិសបានហាមឃាត់ការធ្វើបាតុកម្មដោយផ្អែកលើមូលហេតុសន្តិសុខ ហើយកាលពីថ្ងៃសុក្របានចាប់ខ្លួនសកម្មជននិងអ្នកតាក់តែងច្បាប់សំខាន់ៗជាច្រើននាក់នៅក្នុងបណ្តាញរបស់ក្រុមឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែនៅរសៀលថ្ងៃសៅរ៍ហ្វូងមនុស្ស ដែលភាគច្រើនពាក់អាវយឺតខ្មៅប្រចាំត្រកូលរបស់ពួកគេ  និងបាំងឆត្រចម្រុះពណ៌ បានផ្គើននឹងបម្រាមដើរតវ៉ាឆ្លងកាត់តាមដងផ្លូវនៃកោះហុងកុង ដោយបិទផ្លូវនិងស្រែកថា "ទាមទារយកហុងកុងវិញ, ជយោបដិវត្តសម័យកាលថ្មីរបស់យើង"។

ក្រុមអ្នកតវ៉ាបានដុតកង់បញ្ចេញអណ្តាតភ្លើងក្រហមព្រាតនៅផ្លូវធំមួយដែលគេបិទ នៅជិតទីស្នាក់ការប៉ូលិសហុងកុង ហើយបាតុករក៏ប្រើបង្គោលប្លាស្ទិក រាំងដែកបាំងផ្លូវ និងកៅអីកីឡដ្ឋាននៅក្បែរនោះមកធ្វើជារនាំងបាំងផ្លូវ មុនពេលដុតភ្លើងឆេះនៅកណ្តាលសង្កាត់ Wan Chai៕

 

adverise with khmeread
tiger
Loading ad ...