ចោរម្នាក់ឆក់ខ្សែក និងចោរម្នាក់ឆក់យកទូរស័ព្ទពីបុរសលក់ខោអាវតាមអនឡាញបានសម្រេច

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងជិះម៉ូតូសុខៗតាមដងផ្លូវ បានសម្រេចរួចបានជិះគេចខ្លួន ត្រូវបានបុរសជាជនរងគ្រោះជិះដេញតាមពីក្រោយរួចក៏តេទូរស័ព្ទទៅស្នងការប៉ូលិស តែត្រូវជនសង្ស័យម្នាក់ទៀតជាអ្នកបិទគូទជិះពីក្រោយ ឆក់ទូរស័ព្ទបន្ថែមទៀតជិះគេចខ្លួនបាត់កាលវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងចំណុចជិតបឹងតាម៉ាត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួល នៅក្រុងតាខ្មៅ មានស្រុកកំណើតភូមិព្រះមណ្ឌល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

ប្រភពពីជនរងគ្រោះបានឱ្យដឹងថា​ ដំបូងរូបគាត់បានជិះម៉ូតូស្កូបពីពណ៌ក្រហម ពាក់ស្លាកលខ ភ្នំពេញ 1CL-9234 ធ្វើដំណើរចេញពីបុរីពិភពថ្មីចំការដូងក្នុងគោលបំណងជិះទៅផ្ទះជួលនៅក្រុងតាខ្មៅដោយជិះចូលផ្លូវបេតុងខាងក្នុងទិសដៅពីត្បូងទៅជើងឡើងផ្លូវ៣៧១  ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X មិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែក របស់គាត់បានសម្រេចរួចក៏ជិះរត់គេចខ្លួន។ គាត់បានជិះម៉ូតូដេញពីក្រោយ ហើយបានយកទូរស័ព្ទដៃតេទៅស្នងការប៉ូលិសក្រុងជួយធ្វើអន្តរាគមន៍។ ស្រាប់តែមានជនសង្ស័យម្នាក់ទៀតជាអ្នកបិទគូទជិះម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកមកឆក់ទូរស័ព្ទរបស់គាត់ បន្ថែមទៀតបានសម្រេចរួចកជិះរត់។

រូបគាត់ជិះម៉ូតូដេញពីក្រោយទៀតមកដល់ផ្លូវ៣៧១ចំណុចហួសស្ថានីយ៍បូមទឹកប្រមាណ២០០ម៉ែត្រ ចំពីមុខការ៉ាសសាំងតេលាត្នោតជ្រុំ ត្រូវជនសង្ស័យធាក់គាត់មួយជើងនិងចុះមកវាយមួយដៃរួចបោះពាក្យថា «បើកហ៊ានតាមអញទៀតអញនឹងសម្លាប់ចោល»។ ដោយខ្លាចជនសង្ស័យសម្លាប់គាត់ក៏លែងជិះតាមតទៅទៀត។

ជនរងគ្រោះបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថាទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែកប្លាកទីនទម្ងន់មួយតំឡឹងគិតជាទឹកប្រាក់៨០០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនស៊ិចផ្លើស។

ក្រោយកើតហេតុជនរងគ្រោះត្រួវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ដង្កោដើម្បីសាកសួរនិងស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...